ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ស៊ុម សាក់អេមថានុន អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ


(09-11-2015) ប៉ៃលិន៖ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ប៉ៃលិន​ នា​រសៀល​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ ឯក​ឧត្តម​ កើត​ សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​ បាន​ទទួល​ជួប​ឯក​ឧត្តម​ ឯក​ឧត្តម​ ស៊ុម​ស័កិ្ក​ បរិ​សុទ្ធោ ​ហេម​ថាណុ​ អភិ​បាល​ខេត្ត​ចាន់​បុរី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ឡង់​ ដើម្បី​ពិភាក្សា​ការងារ​ និង​ពង្រឹង​ការ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទៅ​វិញ​ទៅម​រវាង​ខេត្ត​នៃ​ប្រទេស​ទាំង​ ដែល​មាន​ភូមិ​ផង​របង​ជា​មួយ​គ្នា​ និង​ការ​រឹត​ចំណង​មេត្រី​ភាព​ឲ្យ​កាន់​ប្រសើរ​ឡើង​ ជា​ពិសេស​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ លើក​កំពស់​កំរិត​ជីវភាព​របស់​ប្រជា​ជន​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​ចាន់​បុរី ​។

ក្នុង​ជំនួប​ពិ​ភាក្សា​រយះ​ពេល​២​ម៉ោង​ ឯក​ឧត្តម ​កើត​ សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​ បាន​វាយ​តម្លៃ​ខ្ពស់​  អំ​ការ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ប្រ​សើរ​ ដែល​ភាគី​ទាំង​២​បាន​អនុវត្ត​កន្លង​មក​នៅ​តាម​ជួរ​បន្ទាត់​ព្រំ​ដែន​ ។​ឯក​ឧត្តម​បាន​ជំរុញ​ឲ្យ​សមត្ថ​កិច្ច​ទាំង​អស់​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្នា​ជា​មួយ​ភាគី​ថៃ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ដើម្បី​ឲ្យ​ដំណើរ​នាំ​ចេញ​ នាំ​ចូល​ និង​ការ​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​ ធា​នា​បាន​នូវ​ផល​ប្រ​យោជន៏​សម្រាប់​ប្រជា​ពល​រដ្ឋ​នៃ​ខេត្ត​ទាំង​ពីរ​។ឯក​ឧត្តម​កើត​សុធា​ ក្នុង​នាម​មន្រ្តី​ដែល​ប្រចាំ​ការ​នៅ​តាម​មាត់​ច្រក​ទ្វា​ព្រំ​ដែន​ បាន​បន្ត​ប្តេជ្ញា​រួម​គ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ព្រំ​ដែន​ដោះ​ដូរ​ពាណិជ្ជ​កម្ម​កាន់​តែ​ច្រើន​ឡើង​ និង​រក្សា​បាន​ព្រំ​ដែន​សន្តិ​ភាព​ មិត្ត​ភាព​ អភិ​វឌ្ឍន៏​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​។ ក្នុង​ឱកាស​នោះ​ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​ បាន​លើក​ឡើង​ដែរ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេស​សល់​ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​នោះ​រួម​មាន​៖​

ទី​១​ បញ្ហា​ការ​ស្ថាប​នា​ស្ពាន​ថ្មី​ឆ្លង​ព្រំ​ដែន​ នៅ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​ព្រំ​ ដើម្បី​ជួយ​​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ចេញ​ចូល​ របស់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ។ បញ្ហា​ទី​២​ការ​រៀប​ចំ​បើក​ច្រក​របៀង​ថ្មី​មួយ​គឺ​ច្រក​អូរ​ឡាំ​ចិត​ ដើម្បី​ចរាចរ​ទំនិញ​ និង​ផលិត​ផល​កសិ​កម្ម​ក្នុង​កំរិត​រវាង​ខេត្ត​និង​ខេត្ត​ ។ ទី​៣ ​បញ្ហា​ពល​ករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ប្រកប​ការងារ​ពល​កម្ម​នៅ​ក្នុង​ខេត្ត​ចាន់​បុរី​  ឯក​ឧត្តម​អភិ​បាល​ខេត្ត​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា​ការ​ប្រកប​ការងារ​របស់​បង​ប្អូន​ពលករ​មាន​សុត្ថិ​ភាព​ទាំង​ផ្លូវ​កាយ​ និង​ប្រាក់​កម​រ៉ៃ​ពល​កម្ម ​ដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ និង​បញ្ហា​ទី​៤​ ការ​នាំ​ចេញ​ផលិត​ផល​កសិ​កម្ម​ រួម​មាន​ដំឡូង​មី ​ពោត​ ស្វាយ​ ក្រូច​ឆ្មា ​និង​ផលិត​ផល​កស​កម្ម​មួយ​ចំនួន​ទៀត​ ។

ជា​ការ​ឆ្លើយ​តប​ឯក​ឧត្តម​ ឯក​ឧត្តម​ ស៊ុម​ស័កិ្ក​ បរិ​សុទ្ធោ ​ហេម​ថាណុ​ អភិ​បាល​ខេត្ត​ចាន់​បុរី​ ព្រះ​រាជា​ណា​ចក្រ​ថៃ​បាន​សម្តែង​នូវ​សេច​ក្តី​រីករាយ​ចំពោះ​ការ​ទទួល​ស្វាគ​មន៏​ប្រកប​ដោយ​ភាព​រាក់​ទាក់​ ក្នុង​បរិ​យាកាស​ដែល​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ ពិ​សេស​ខេត្ត​ប៉ៃលិន​បាន​ប្រារព្វ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​៩​វិ​ច្ឆិកា​ និង​ថ្ងៃ​កំ​ណើត​កង​យោធ​ពល​ខេម​រភូ​មិន្ទ​យ៉ាង​ឱឡា​រិក​ ។ ឯក​ឧត្តម​បញ្ចាក់​ថា​ រួប​ឯ​ក​ឧត្តម​ផ្ទាល់​ទើប​ទទួល​បាន​ការ​តែង​តាំង​ជា​អភិ​បាល​ខេត្ត​ចាន់​ថ​បុរី​នា​ពេល​ថ្មី​ៗ ​ដូចេ្នះ​ឯក​ឧត្តម​និង​បន្ត​នូវ​អ្វី​ដែល​ភាគី​ទាំង​ពីរ​កំពុង​អនុវត្ត​ និង​បន្ត​ខិត​ខំ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​ ដែល​មាន​លើក​ឡើង​ថ្មីៗ​ទៀត​ ដែល​ជា​ចំណុច​សំខាន់​របស់​អាជ្ញា​ធរ​ខេត្ត​ទាំង​ពីរ​ក៏​ដូច​ជា​ប្រ​មុខ​រដ្ឋា​ភិ​បាល​ប្រទេស​ទាំង​ពីរ​បន្ត​ប្តេជ្ញា​ និង​សហ​ការ​រួម​គ្នា​។​បញ្ហា​នៃ​ការ​ស្ថាប​នា​ស្ពាន​ឆ្លង​ព្រំ​ដែន​ នៅ​ចំណុច​ច្រក​ទ្វា​អន្តរ​ជាតិ​ព្រំ​ភា​គី​ថៃ​បាន​ឯក​ភាព​ជា​គោល​ការណ៌​ក្នុង​គម្រោង​ស្ថាប​នា​ ហើយ​បាន​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​រួច​រាល់​អស់​ហើយ​ និង​រង​ចាំ​តែ​គ្រោង​ថវិកា​ដែល​ត្រូវ​ចំ​ណាយ​ក្នុង​ការ​ស្ថាប​នា​ប៉ុណ្ណោះ​ ។​ បញ្ហា​ទី​២​ ការ​រៀប​ចំ​បើក​ច្រក​របៀង​ថ្មី​មួយ​គឺ​ច្រក​អូរ​ឡាំ​ចិត​ ដើម្បី​ចរា​ចរ​ទំនិញ​ ឬ​ផលិត​ផល​កស​កម្ម​ ភាគី​ថៃ​សុំ​ពេល​ស្នើ​សុំ​ទៅ​រដ្ឋា​ភិ​បាល​ដើម្បី​សម្រេច​ ។ ​ទី​៣​បញ្ហា​ពល​ករ​ដែល​កំពុង​ស្នាក់​នៅ​ប្រកប​ការងារ​ក្នុង​ខេត្ត​ចាន់​បុរី​ ឯក​ឧត្តម​ អភិ​បាល​ខេត្ត​បាន​បញ្ចាក់​ថា ​ឯក​ឧត្តម​ក៏​ដូច​ជា​មន្រ្តី​គ្រប់​ផ្នែក​ នឹង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ល្អ​ប្រសើ​បំផុត​ ហើយ​ចាត់​ទុក​បង​ប្អូន​ពល​ករ​កម្ពុជា​ជា​បង​ប្អូន​តែ​មួយ​ និង​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ប្រកប​ការងារ​ ។​ បញ្ហា​ទី​៤​ ចំពោះ​ការ​នាំ​ចេញ​ផលិត​ផល​កសិ​កម្ម​របស់​ប្រជា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន​រួម​មាន​ដំឡូង​មី​ ពោត​ ស្វាយ​និង​ដំណាំ​កសិ​កម្ម​មួយ​ចំនួន​ទៀត ​ភាគី​ថៃ​បាន​បន្ត​រក្សា​ពង្រឹង​កិច្ច​ហ​ការ​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ថែម​ទៀត​។ ​ ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​នូវ​ការ​ទំនាក់​ទំនង​វិស័យ​អប់​រំ​រវាង​វិទ្យាល័យ​ក្រុង​ទេព​និម្មិត​ហ៊ុន​សែន​ និង​វិទ្យា​ល័យ​​ខេត្ត​​ចាន់​ថ​បុរី​ ក្នុង​នោះ​រួម​មាន​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៏​រវាង​លោក​គ្រូ​ អ្នក​គ្រូ​ និង​រវាង​សិស្ស​នុ​សិស្ស​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ ការ​ចុះ​អនុ​សារណៈ​នៃ​ការ​យោគ​យល់​រយះ​ពេល​កន្លង​មក​ ។ ​ការ​សហ​ការ​ផ្តល់​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ឆាប់​រហ័ស​ ក្នុង​ការ​ទប់​ស្កាត់​ និង​បង្រ្កាប​ បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​។​ បន្ទាប់​ពី ​ជំនួប​ពិ​ភាក្សា​ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​ និង​ឯក​ឧត្តម​ ស៊ុម​ សាក់​អេម​ថា​នុន​ អភិ​បាល​ខេត្ត​ចាន់​បុរី​ បាន​ផ្តល់​បទ​សំ​ភាសន៏​បន្ថែម​អំពី​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​កិច្ច​ជំនួប​នោះ​ដែល​មាន​ខ្លឹម​សារ​ដូច​ត​ទៅៈ​(​ឃ្លីប​)​។​

cpp-09-11-2015-011 cpp-09-11-2015-012 cpp-09-11-2015-013 cpp-09-11-2015-014 cpp-09-11-2015-015 cpp-09-11-2015-016

[youtube id= “KWp3RNlsMF0”]