(09-11-2015) ប៉ៃលិន៖ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិនថ្នាក់ដឹកនាំខេត្តប៉ៃលិនមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធលោកគ្រួអ្នកគ្រួសិស្សានុសិស្សព្រះសង្ឃព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦២ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ ៩វិច្ឆិកា ២០១៥ និងបុណ្យខួបកំណើតកងយោពលខេមរភូមិន្ទដែលពិធីនេះប្រព្រឹត្តិទៅដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និង ឯកឧត្តម ប៉ាន់ សូរស័ក្កិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ត ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត។
បន្ទាប់ពី ឯកឧត្តម គង់ដួង អានជីវប្រវត្តសង្ខេបនៃកងយោពលខេមរភូមិន្ទក្នុងការតស៊ូដណ្តើមឯករាជ្យពីអាណានិគមនិយមបារាំងសេស ក្រោមព្រះរាជបូជនីយ៍កិច្ចរបស់សម្តេចព្រះនរោត្តមសីហនុព្រះមហាវីរះក្សត្រ ព្រះបរមរតនកោដ ព្រះបិតាឯករាជជាតិខ្មែរ គោរពសក្ការៈនៃយើងរួចមក ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ថ្ងៃនេះដោយសេចក្តីរីករាយនិងដោយមោទនភាពជាតិ ដែលយើងទាំងអស់គ្នា បានជួបជុំគ្នាដើម្បីអបអរសាទរ ប្រារព្ឋខួបអនុស្សាវរីយ៏លើកទី៦២នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតនៃកងយោធពលខេមភូមិមិន្ទដ៏អង់អាចក្លាហាននៃយើង។យើងទាំងអស់គ្នាបានសំដែងនូវកត្តវេទិតាចំពោះសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរះក្សត្រ ព្រះបរមរតនកោដ ព្រះបិតាឯករាជ្យជាតិខ្មែរ គោរពសក្ការៈនៃយើងដែលព្រះអង្គបំពេញនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាដឹកនាំតស៊ូទាមទារមកវិញនូវឯករាជ្យជាតិទាំងស្រុងពីអាណានិគមនិយមបារាំងនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ដែលគិតមកដល់ពេលនេះមានរយះពេល៦២ឆ្នាំហើយ។ ថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ក៏ជាថ្ងៃខួបកំណើតនៃកងយោធពលខេមភូមិមិន្ទដ៏អង់អាចក្លាហាននៃយើងផងដែរ ដែលត្រូវបានប្រារព្ធព្រមជាមួយគ្នានេះ។ក្នុងរយះពេលជាបន្តបន្ទាប់នេះ សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឆ្នើមនៃយើងបានដាក់ចេញនូវនយោបាយឈ្នះឈ្នះប្រកបដោយប្រសិតភាពខ្ពស់បានបញ្ចប់សង្គ្រាមដ៍ឈឺចាប់ខ្លោចផ្សារាំរ៉ៃជិត៣ទស្សវត្សកន្លងទៅជាស្ថាពរ ហើយបាននាំមកជូនជាតិនូវសុខសន្តិភាពពេញលេញបរិបូរណ៍១០០% និងបានបន្តដឹកនាំកសាងជាតិមាតុភូមិកម្ពុជាអោយរីកចំរើនលើគ្រប់វិស័យ ជាពិសេសកម្ពុជាយើងមានកិត្តិត្យានុភាព មានមុខ មានមាត់លើឆាកអន្តរជាតិទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ និងនៅក្នុងតំបន់អាស៊ានបច្ចុប្បន្នទៀតផង។
តមកឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បានដាក់ក្រោនកម្រងផ្កា ដុតទៀនជ័យ គោរពព្រះវិញ្ញាណក្ខន្ទ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនៈកោដ្ឋ និងគោរពវិញ្ញាណក្ខន្ទដល់វីរៈយុទ្ធជនយុទ្ធនារីដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិរួចមក ក៏មានពិធីបង្ហោះប៉េងប៉ោង លែងសត្វព្រាប និងបាញ់កាំជ្រួចជានិមិត្តរូប នៃការទទួលបាននូវឯករាជ្យជាតិផងដែរ ។
នៅថ្ងៃដដែលគណៈធិបតីក៏បានចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់អ្នកជម្ងឺដែលកំពុងសំរាកបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ។
[youtube id= “HjwbAW1q5-s”]