ក្រុមប្រឹក្សាខេត្តប៉ៃលិនស្នើរដល់រដ្ឋបាលក្រុង/ស្រុក មន្ទីរជំនាញ ត្រូវណែនាំ ក្រុមហ៊ុនដឹកសំរាមអោយខិតខំយកចិត្តទុកដាក់ប្រមូលសំរាមនៅតាមដងផ្លូវសាធារណៈ ប្រព័ន្ធបង្ហូទឹក រង្វង់មូល សួនច្បា ដើម្បីអោយមានសោភ័ណ្ឌស្អាតស្រស់បំពង


មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ របស់ក្រុមប្រឹក្សា អាណត្តិទី០៣ របស់ខ្លួន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ស្នើរដល់រដ្ឋបាលក្រុង/ស្រុក មន្ទីរ​ជំ​នា​ញ ត្រូវជំរុញដល់ ក្រុមហ៊ុន​ដឹក​សំរាម​អោយខិតខំយក​ចិត្តទុកដាក់​ប្រមូល​សំរាម​នៅ​តាមដង​ផ្លូវសាធារណៈ ប្រព័ន្ធ​បង្ហូទឹក រង្វង់មូល សួនច្បា រូបសំណាក់លោកយាយយ៉ាត និង​ទីប្រជុំជននានាក្នុងខេត្ត​ ដើម្បី​អោយ​​​មាន​សោភ័ណ្ឌ​ស្អាត​ស្រស់​បំពង និងបំផុសស្មារតី​ដល់បងប្អូន​ប្រជាពលរដ្ឋ​អោយ​ចូលរួមសកម្មភាព ក្នុងការទប់ស្កាត់កាកសំនល់រឹងរាវនានា នឹងថែរក្សាការ​ពារបរិ​ស្ថាន​ជុំវិញខ្លួនយើងអោយមានបរិយាកាសល្អ ដើម្បីជាខេត្តទាក់ទាញ​ភ្ញៀវទេស​ចរណ៍ ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ឆ្លើយតបទៅ​គោលនយោ​បាយ​របស់រាជ​រដ្ឋា​ភិបាល​កម្ពុជា និងពាក្យស្លោករបស់ក្រសួងទេសចរណ៍ (ទីក្រុង ស្អាត រម្មណីដ្ឋានស្អាត សេវាកម្មល្អ)។ទន្ទឹមនឹងនេះ​ឯកឧត្តមក៍បានជំរុញ​ដល់រដ្ឋបាលខេត្ត អង្គភាពមន្ទីរ​ជំនាញ​ស្ថាប័ន ទាំងអស់ត្រូវធ្វើរបាយការណ៍អោយបានទាន់ពេលវេលាត្រឹមត្រូវច្បាស់លាស់ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យនិងអនុម័ន នឹងត្រូវ​បន្តខិតខំដោះស្រាយ​បញ្ហា​ប្រឈម​នានាក្នុងខេត្ត អោយបានទាន់​ពេល​វេលា ជាពិសេសពង្រឹងកិច្ចការពារសន្តិ​សុខសណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋានក្នុង​ខេត្តអោយបានល្អ ទប់ស្កាត់ចោរលួច ចោរប្លន់ ល្បែងស៊ីសង ក្មេង​ទំនើង អំពើហឹង្សាក្នុង​គ្រួសារ ការកាប់បំផ្លាញ​ព្រៃឈើធម្មជាតិ ជាដើម។ ជាមួយគ្នានេះត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង នឹងត្រូវមានទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំ នឹងមន្រ្តី​ក្រោម​ឱវាទ ដើម្បីបំពេញភារៈកិច្ចទៅតាមតួនាទីប្រកបដោយប្រសិទ្ធិភាព ក្នុងការ​បំរើ សេចក្តីត្រូវការ នឹងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូន អោយបានទាន់​ពេល​វេលា។

ឯកឧត្តម ធូ ភា អភិបាលស្តីទីខេត្តប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល​អភិ​បាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖​ចំពោះបញ្ហាប្រឈមនានា​ដែលសមាជិកក្រុមប្រឹក្សា​ខេត្ត​លើកឡើងរួមមាន៖១/បញ្ហារបាយការណ៍នៅតាមមន្ទីរមួយចំនួននៅមិនទាន់មានភាព ច្បាស់លាស់ គឺខ្លឹមសារ អក្ខរាវិរុទ្ធ។២/បញ្ហាជនខិលខូចមួយចំនួនធ្វើការឆក់ត្រី នៅតាមអូរ បឹងបួធ្វើអោយប៉ះពាល់ដល់ការបាត់បង់ពូជត្រី។ទី៣/បញ្ហាមន្ទីរធនធានទឹកខ្វះខាត់គ្រឿងចក្រដើម្បីធ្វើសំណង់ស្ទាក់ទឹកទុកជូនប្រជាពលរដ្ឋប្រើប្រាស់នៅពេលជួបគ្រោះរាំងស្ងួត                 ខាងមុខ។ទី៤/បញ្ហាកសិករដាំមានប៉ៃលិនមិនទាន់បានធ្វើប័ណ្ណសំគាល់សំរាប់អោយក្រុមហ៊ុនចិនទិញផ្លែមានប៉ៃលិននៅឡើយ។ទី៥/បញ្ហាជនបរទេសមួយចំនួនមិនទាន់ធ្វើប័ណ្ណការងារនៅមន្ទីរការងារបណ្តុះបណ្តាលវិជីវៈ នៅឡើយ។ទី៦/បញ្ហាមន្ទីរមួយចំនួនមិនទាន់ចាយថវិកាទៅតាមកម្មវិធីជូនដល់ការិយាល័យរបស់ខ្លួននៅឡើយ។៧/បញ្ហាជញ្ជីងនៅតាមបណ្តាសាយឡូមិនទាន់មានការត្រួតពិនិត្យ នៅឡើយ។ទី៨/បញ្ហាឡានដឹកផ្លែឈើ​ធ្លាក់ក្រដាសវិចខ្ចប់​ពាសវាលពាសកាល​ធ្វើ​អោយប៉ះពាល់បរិស្ថាននៅតាមដងផ្លូវ ក្នុង                   ខេត្ត។៩/បញ្ហាការ​ធ្វើផ្លូវតាម​បណ្តា​មូលដ្ឋាននានា សូមអោយមន្ទីរសាធារណៈការនឹងដឹកជញ្ជូន​ត្រូវដាក់ ចំណាង់ផ្លាត​អោយ​ច្រើនដើម្បីអោយអ្នកបើកបរងាយស្រួលដឹង។

 

ចំពោះបញ្ហាខាងលើឯកឧត្តម ធូ ភា បានមានប្រសាសន៍ថាៈរដ្ឋបាលខេត្តនឹងខិតខំជំរុញដល់អង្គភាព ស្ថាប័ន មន្ទីជំនាញ គ្រប់លំដាប់ថ្នាក់ទាំងអស់ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ​អោយ​បានជា​បន្តបន្ទាប់ស្របតាមច្បាប់គតិយុទ្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេស​បន្តសហ​ការសាមគ្គី ជាមួយមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធ បង្កើនការណែនាំដល់ក្រុមហ៊ុននានា​ក្នុង​ខេត្តអោយមក​ធ្វើច្បាប់អនុញ្ញាតត្រឹមត្រូវ ស្របតាមច្បាប់គតិយុទ្ធ ដើម្បីឆ្លើយតបនឹង​គោល​នយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តមលើកឡើងថា៖ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយប្រទេស​ជាតិមាន​សុខ​សន្តិភាព នឹងបានកសាងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសបាន កំណែទម្រង់រដ្ឋបាលសាធារណៈ ទាំងថ្នាក់​ជាតិ នឹង​ថ្នាក់ក្រោមជាតិ ពង្រឹងនូវសមត្ថភាព ជំនាញ ការទំនាក់ទំនងល្អ ដូច្នេះ​ថ្នាក់ដឹកនាំ មន្ទីរជំនាញ ក្នុងខេត្តបន្តការអនុវត្ត គាំទ្រ នឹងពង្រឹងសមត្ថភាពរបស់ខ្លួន ប្រក​ដោយ​គុណភាព បរិមាណ ដើម្បីបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងលើក​កម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋអោយបានកាន់ធូធាជាលំដាប់។ឯកឧត្តមក៍បានសំនូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវណែនាំផ្សព្វផ្សាយអំពីបញ្ហាទុកដាក់សំរាម អោយបានត្រឹមត្រូវ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអោយខេត្តប៉ៃលិនមាន​សោភ័ណ្ឌ​ភាពល្អ។