(06-11-2015) ប៉ៃលិន៖ ថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០១៥ ក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការUNDPបានបើកសិក្ខាសាលាស្តីអំពីកសិកម្មតាមកិច្ចសន្យា និងការអនុវត្តនៅក្នុងផលិតកម្ម និងការនាំចេញដំឡូងមីនៅខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន។
បន្ទាប់ពី លោក សុខ សុធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានរាយកាណ៏ពីសកម្មភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តរួចមក លោក លាង រ័ត្នម៉ានា អ្នកឯកទេសគ្រប់គ្រងគម្រោង បានធ្វើបទបង្ហាញស្តីពីទស្សនៈទាន និងគំរូនៃកសិកម្មតាមកិច្ចសន្យានិងបទពិសោធនៅកម្ពុជាអោយសមាជិកសហគមន៏ដំឡូងមីបានយល់ជ្រាប់កាន់តែច្បាស់ក្នុងការចុះអនុវត្តជាក់ស្តែងអោយទទួលបានប្រសិទ្ធភាព។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនភាគច្រើនពឹងផ្អែងទៅលើការណាំដំណាំកសិកម្ម ដូចជាពោត ដំឡូងមី និងដំណាំឈើហូបផ្លែ ។ ដូច្នោះអាជ្ញាធរនិងមន្ទីរស្ថាប័នពាក់ព័ន្ធបានណែនាំអោយបងប្អូនប្រជាពលរដ្ឋបង្កើតសហគមន៏ដំឡូង ដើម្បី អោយក្រុមហ៊ុនកំណត់តំលៃពិតប្រាកដ ងាយស្រួលប្រជាពលរដ្ឋលក់ចេញទៅក្រៅប្រទេស។ឯកឧត្តមសុំអោយសហគមន៏ទាំងអស់នៅខេត្តប៉ៃលិនត្រូវចេះសហការគ្នាទៅវិញទៅមកដើម្បីរក្សាតម្លៃទីផ្សាកសិផលអោយមានលំនឹង ជៀសវៀងកុំអោយឈ្មួញកំណត់តម្លៃស្រេចតែចិត្ត។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជកម្មបានមានប្រសាសន៏ថា៖ការបើកសិក្ខាសាលាស្តីអំពីកសិកម្មតាមកិច្ចសន្យា និងការអនុវត្តនៅក្នុងផលិតកម្មនិងការនាំចេញដំឡូងមីគឺដើម្បីអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកំពស់គុណភាពនិងតម្លៃសំរាប់នាំចេញជូនកសិករ។ឯកឧត្តមបន្តថាៈដើម្បីអោយសហគមន៏ដំឡូងមីយល់កាន់តែច្បាស់អំពីបញ្ហាផ្សេងៗ និងអំពីការធ្វើកសិកម្មតាមកិច្ចសន្យាក្នុងការចុះអនុវត្តជាក់ស្តែងទទួលបានប្រសិទ្ធភាព ដូច្នោះសុំអោយសហគមន៍ដំឡូងមី និងសាប័នពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ស្តាប់ រៀនសូត្រ និងធ្វើតាមការណែនាំពីគ្រូបង្គោល ព្រោះថាសិក្ខាសិលានេះមានសារៈសំខាន់ណាស់ចំពោះសហគមន៏ទាំងអស់ដើម្បីអោយមានភាពងាយស្រួលក្នុងការនាំចេញដំឡូងមីទៅក្រៅប្រទេស និងមានសិទ្ធិក្នុងការរកទីផ្សាដំឡូងមី អោយបានស្ថិតថេរជូនប្រជាពលរដ្ឋផងដែរ។ឯកឧត្តមបន្តថា៖សហគមន៏ទាំងអស់ត្រូវសហការជាមួយមន្ទីកសិកម្ម និងមន្ទីពាណិជ្ជកម្មដើម្បីអោយមន្ទីរធ្វើការផ្តល់នូវនិតិវិធីណែនាំនិងដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៏របស់ខ្លួន។ ឯកឧត្តមបានមានប្រសាសន៏កោតសសើរទៅអង្គការUNDPដែលបានខិតខំប្រឹងប្រែងធ្វើការណែនាំនិងបង្ហាត់បង្រៀនចំពោះសហគមន៏ ហើយសូមអោយអង្គការUNDP បន្តនូវកិច្ចសហការនិងជួយផ្តល់យុទ្ធសាស្រ្តថ្មីៗ ដែលងាយស្រួលដល់សហគមន៏ជួយដល់កសិករនៅខេត្តប៉ៃលិន។
[youtube id= “XCyNFmlIuxk”]