ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំ សាម័ញ្ញលើកទី១៨ អាណត្តទី២


​(05-11-2015) ប៉ៃលិន៖ ថ្ងៃ​ទី០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៥ ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​បាន​រៀប​ចំ​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី​១៨ ​អាណត្ត​ទី២ ​ក្រោម​អធិប​តីភាព​ ឯក​ឧត្តម​ ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ឯក​ឧត្តម​ កើត ​សុធា ​អភិ​បាល​ នៃ​គណ​អភិ​បាល​ខេត្ត​ និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម​ លោក​ជំទាវ​ អភិ​បាល​រង​ខេត្ត ​លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ មន្រ្តី​រាជ​ការ​ និង​តំណាង​អង្គការ​នានា​មួយ​ចំនួន​ទៀត​។​

​កិច្ច​ប្រជុំ​មាន​របៀប​វរៈ​ទី១​ពិនិត្យ​ និង​អនុ​ម័ត្ត​របៀប​វរៈ​នៃ​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី១៨​។​ទី២ ​ពិនិត្យ​ និង​អនុ​ម័ត្ត​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី១៧  ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​។​ ទី៣​ ពិនិត្យ ​និង​អនុ​ម័ត្ត​លើ​របាយ​ការ​ណ៍​រដ្ឋ​បាល​ខេត្ត​ ប្រចាំ​ខែ ​តុលា ​ឆ្នាំ​២០១៥ ​និង​ ទី៤​ បញ្ហា​ផ្សេង​ៗ​។​

​បន្តាប់​ពី​លោក ​ចាវ​ ខាន់ ​នាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត​ប៉ៃលិន​បាន​អានរ​បាយ​ការណ៍​ប្រចាំ​ខែ​តុលា ​ជូន​អង្គ​ប្រជុំ​ជ្រាប​រួច​មក​អង្គ​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ក៏​បាន​លើក​យក​បញ្ហា​ផ្សេង​ៗ​ មួយ​ចំនួន​មក​ពិភា​ក្សា ​និង​ដោះ​ស្រាយ​ ដូច​ជា ​៖ ​ការ​បញ្ជាក់​លិខិត​មរណ​:ភាព​  បញ្ហា​ដី​ភ្នំ​នៅ​ក្នុង​សង្កាត់​អូរវ៉ៅ ​ដី​នៅ​ជើង​ភ្នំ​យ៉ាត​  បញ្ហា​ការ​អភិ​វឌ្ឍន៏​នៅ​តាម​ឃុំ​/​សង្កាត់​នីមួយៗ​  បញ្ហា​ការ​ធ្វើ​របាយ​ការណ៏​បញ្ហា​ការ​បង់​ចំណូល ​និង​ចំណាយ ​ថវិកា​រដ្ឋ​ជា​ដើម​។ ​បន្ទាប់​ពី ​អង្គ​ភាព​ជំនាញ​ពាក់​ព័ន្ធ​ បាន​ឆ្លើយ​បំភ្លឺ​ចំពោះ​បញ្ហា ​ការ​លើក​ឡើង​របស់​ក្រុម​ប្រឹក្សា​ខេត្ត​រួច​មក ​ ឯក​ឧត្តម ​កើត​ សុធា ​អភិ​បាល​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ ឯក​ភាព​លើ​ការ​លើក​ឡើង​របស់​មន្រ្តី​ជំនាញ ​ ហើយ​ឯក​ឧត្តម​បាន​ស្នើ​ឲ្យ​អង្គ​ភាព​មន្ទីរ​ជំនាញ​ជុំ​វិញ​ ខេត្ត​ទាំង​អស់​ត្រូវ​បំពេញ​ការងារ​តាម​ថានា​នុក្រម​និង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់​ចត់​ការ​គ្រប់​គ្រង​ការ​ចាយ​ថវិ ការ​ រដ្ឋ​ ការ​បើក​ផ្ដល់​ប្រាក់​បៀ​វត្ត​ជូន​មន្រ្តី​រាជ​ការ​ឲ្យ​បាន​ទៀង​ទាត់​ ការ​ជុំរុញ​ការ​ធ្វើ​ផែន​ការ​វិនិ​យោគ​ និង​ត្រូវ​ពង្រឹង​កិច្ច​ការ​ការពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​សង្គម​ឲ្យ​ល្អ​ថែម​ទៀត​។

​មាន​ប្រសាសន៍​បិទ​អង្គ​ប្រជុំ ​ឯក​ឧត្តម​ ឡី​ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាន​ថ្លែង​អំណ​គុណ ​និង​កោត​សរសើរ​ដល់​គណ​អភិ​បាល​ខេត្ត​ដែល​បាន​ខិត​ខំ​បំពេញ​ការងារ​តួនាទី​របស់ ​ខ្លួន​បាន​ល្អ​ប្រសើ ​ទោះ​បី​ថា ​ នៅ​មាន​ការ​ខ្វះ​ចន្លោះ​លើ​ចំនុច​ខ្លះ​ៗ​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ទាំង​អស់​យើង​ត្រូវ​តែ​បន្ត​រួម​គ្នា​ដោះ​ស្រាយ​តទៅ​ទៀត​ ។​ ឯក​ឧត្តម​ក៏​បាន​ស្នើ​អោយ​គណ​អភិ​បាល​ និង​មន្ទីរ​ស្ថាប័ន​ជុំ​វិញ​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើក​បញ្ហា ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សង្គម​ និង​ការ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​អោយ​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ ។​ ម្យ៉ាង​ទៀត​ ត្រូវ​ពិនិត្យ ​ណែនាំ​អោយ​មន្រ្តី​រាជ​ការ​ កង​កំលាំង​ប្រដាប់​អាវុធ​ នៅ​តាម​មន្ទីរ​អង្គ​ភាព​​មួយ​ចំនួន  ​អោយ​មាន​ជំហរ​សាម​គ្គី​ភាព​ ឯក​ភាព​គ្នា​អោយ​បាន​ល្អ​ទាំង​នៅ​ក្នុង​អង្គ​ភាព​របស់​ខ្លួន​ ក៏ ​ដូច​ជា​ជា​មួយ​អង្គ​ភាព​ដទៃ​ និង​ជា​​មួយ​មហា​ជន​ទូ​ទៅ​ផង​ដែរ​។​

cpp-05-11-2015-001 cpp-05-11-2015-002 cpp-05-11-2015-003 cpp-05-11-2015-004

[youtube id= “9TrbQZ74dAY”]