(04-11-2015) ប៉ៃលិន៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាក្រុងប៉ៃលិនបានប្រគល់ធុងសំរាមសរុបចំនួន ២៩៧ ធុង ក្នុងនោះ មានធុងជ័រចំនួន៨០ធុង និងធុងកង់ឡានចំនួន ២១៧ធុង ដល់ក្រុមហ៊ុន ឃុន វណ្ណៈដើម្បីដាក់នៅតាម ចំនុច គោលដៅមួយចំនួន ក្នុងទីប្រជុំជនសាធារណៈក្នុងក្រុងប៉ៃលិន សំរាប់ប្រមូលសំរាម កាកសំណល់ផ្សេងៗ នៅ ក្នុងក្រុងប៉ៃលិន។
ធុងសំរាមទាំង២៩៧ ធុង ត្រូវបានក្រុងហ៊ុន ឃុន វណ្ណៈ សហការជាមួយអាជ្ញាធរក្រុងប៉ៃលិនបាន ដឹកជញ្ជូនទៅដាក់តាមគោលដៅមួយចំនួនដូចជា នៅចំនុចសួនកុមារ វិមានឯករាជ្យ នៅចំនុចខាងមុខ រូប សំណាកលោកយាយយ៉ាត នៅជើងភ្នំយ៉ាតជាដើម ដើម្បីអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ យកសំរាម និងកាកសំណល់ផ្សេងៗទៅទុកដាក់នៅក្នុងធុងសំរាមបានត្រឹមត្រូវ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ថា ធុងសំរាម និងសកម្មភាពមួយចំនួនទៀតដូចជា ការបោសសំអាតសំរាមតាមទីសាធារណៈ ការរៀបចំបដា ព័ត៌មានបំផុសអោយប្រជាពលរដ្ឋចូលរួមថែរក្សាសំអាតបរិស្ថានជាដើម គឺជាការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរៀបចំអោយទីក្រុងទាំងមូលមានសោភ័ណភាពស្អាត បរិស្ថានល្អ ចូលរួមសកម្មក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត រម្មនីយ៍ដ្ឋានស្អាត សេវាល្អ ។ លោក ស៊ុន យី ក៏បានអំពាវនាវសូមអោយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាតបរិស្ថាន ផ្ទះសំបែង ទីសាធារណៈត្រូវយកសំរាមទៅចោលក្នុងធុងសំរាម និងមិនត្រូវបោសសំរាមទំលាក់ចូលក្នុងលូបង្ហូរទឹក នាំអោយស្ទះលូ បង្ករខ្លិនស្អុយដល់ប្រជាពលរដ្ឋយើង។
(ឃ្លីប)
[youtube id= “JRmxWheLC_I”]