(04-11-2015) ប៉ៃលិន៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំកិច្ចស្តីពីការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយ ថវិកាជាតិ (មន្ទីរជំនាញ) រយះពេល ១០ខែ ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន និងលោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ មន្រ្តីជំនាញ គណនេយ្យករនៅតាមបណ្តាមន្ទីរនានាជុំវិញខេត្ត ជាច្រើននាក់ទៀត។
លោក ប៉ូច សាអែម អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើបទបង្ហាញស្តីពីការអនុវត្តថវិកាចំណូលចំណាយ តាមបែបផែនច្បាប់ហិរញ្ញវត្ថុ ព្រមទាំងលើកឡើងពីចំណុចអវិជ្ជមានមន្ទីរជំនាញនីមួយៗ ។
បន្ទាប់ពី លោក នុត សោភារក្ស អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានធ្វើបទបង្ហាញអំពីលទ្ធផលរបាយការណ៍ស្តីពីស្ថានភាពចំណូល ចំណាយថវិកាថ្នាក់ក្រោមជាតិ រយៈពេល១០ខែដើមឆ្នាំត្រីមាសទី៣ រួចមក លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិនមានប្រសាសន៍ថាៈ ឆ្លងតាមការធ្វើបទបង្ហាញលទ្ធផលអនុវត្តចំណូល ចំណាយថវិកាថ្នាក់ក្រោមជាតិឃើញថានៅមានការខ្វះខាតខ្លះៗ។ដូច្នេះ យើងត្រូវរៀបចំថវិកាឲ្យមានការឯកភាពគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ថវិកាកម្មវិធីបុរេប្រទានរជ្ជទេយ្យករបុរេប្រទានទទួលបាន ១ភាគ៤ ។ ចំណែកថវិកាមិនមែនកម្មវិធីបុរេប្រទានរជ្ជទេយ្យករបុរេប្រទានទទួលបាន ១ភាគ៦ នៃថវិកាសរុប ហើយសម្រាប់ចុងឆ្នាំខែ១១ និងខែ១២ នេះតាមមន្ទីរជំនាញធ្វើការបានរយះពេលខ្លី ប៉ុណ្ណោះ។ ក្រៅពីនេះគឺ ត្រូវពន្លឿនការងារអោយបានឆាប់រហ័ស ចំពោះបញ្ហាមិនយល់ពីការរៀបចំថវិកាចំណូលចំណាយបញ្ជីស្នាមផ្សេងៗអាចមកសួរនាំពិភាក្សាជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើយ៉ាងណាជម្រុញការងារចុងឆ្នាំនេះ អោយបានរួចរាល់គ្រប់មន្ទីរជំនាញ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំពេលនេះក្នុងគោលបំណងផ្តល់នូវចំនេះដឹង និងបទពិសោធន៍ផ្សេងៗទៀត ហើយត្រូវពិនិត្យ លើដំណើរការវិវត្តន៍ នៃការអនុវត្តកម្មវិធីចំណូលចំណាយ និងការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈនៅតាមបណ្តាមន្ទីរជំនាញឲ្យមានប្រសិទ្ធភាព ។ជាក់ស្តែង ការពិនិត្យឡើងវិញលើការងារអនុវត្តចំណូលចំណាយថវិការដ្ឋ និងថវិកាថ្នាក់ក្រោមជាតិនៅចំណុចមួយចំនួនដែលយើងត្រូវកែតម្រូវហើយយកបទពិសោធន៍ទាំងនេះសំរាប់លើកទិសដៅអនុវត្តឆ្នំា២០១៦ ខាងមុខអោយឲ្យបានទទួលបានជោគជ័យ ។
[youtube id= “XWHYCaP7eog”]