អភិបាលខេត្តប៉ៃលិន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញជាតិ សាសនា ព្រះមហាក្សត្រ


ខេត្តប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីសំណោះសំណាល និងត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមចូលរួមថែរក្សាសុខសន្តិភាព ដែលមានស្រាប់ឲ្យស្ថិតថេរគង់វង្ស ព្រមទាំងរួមគ្នាប្រឆាំងដាច់ខាតនៅឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តូលរលំរាជរដ្ឋាភិបាលស្រប។ ពិធីក៍មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,ប្រធានអង្គភាពតាមមន្ទីរស្ថាប័នជំវិញខេត្ត,មេបញ្ជាការរងយោធិភូមិភាគទី៥, ស្នងការនគរបាលខេត្តប៉ៃលិន,មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ,មេបញ្ជាការតំបន់ប្រតិបិត្តការរងខេត្តនិងសមត្ថកិច្ចទាំងបីស្ថាប័នសរុបជាង៣០០នាក់។

ថ្លែងក្នុងពិធីនេះដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមជាកងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមឲ្យខានតែបាននូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់នូវវិធានការទប់ស្កាត់ការប៉ុនប៉ង របស់ពួកក្បត់ជាតិ   ដែលដឹកនាំដោយឧក្រិដ្ឋជន សម  រង្សី ក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការប៉ោះឆ្នោតជាតិ។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖កន្លងមកក្រុមឧក្រិដ្ឋជនក្បត់ជាតិ បានចេញនូវព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គម ក្នុងនោះពាក់ព័ន្ធមេបញ្ជាការ មេបញ្ជាការរងយោធិភូមិភាគទី៥ ជាពិសេសថ្មីៗនេះ វាបានបំប៉ោងព័ត៌មានថា សុទ្ធតែពលករ ដែលធ្វើការនៅប្រទេសថៃ នាំគ្នាសម្រុកចេញតាមច្រកទ្វារអន្តរជាតិប៉ាឡែម ស្រុកកំរៀង ខេត្តបាត់ដំបងទៀតផង ដោយព័ត៌មានទាំងនេះសុទ្ធតែមិនពិតប្រាកដទាំងអស់ ។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា៖ រហូតមកដល់ពេលនេះក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ ត្រូវបានអយ្យការអមសាលាដំបូងខេត្ត នៅទូទាំងប្រទេស បានចេញដីកាចោទប្រកាន់ និងនាំខ្លូនជាបន្តបន្ទាប់ ជាក់ស្តែងនៅខេត្តប៉ៃលិន ក៍មានក្រុមឧទ្ទាមក្រៅច្បាប់៥ទៅ៦នាក់ដែរ តែពួកគេ បានរត់គេចខ្លូនទៅរស់នៅក្រៅប្រទេស ប៉ុន្តែមិនថ្វីទេ ប្រសិនជាឃើញនៅពេលណា កងកម្លាំងសមត្ថកិច្ចជំនាញ និងនាំខ្លូនមកដាក់គុកឲ្យខានតែបាន។ ក្នុងឪកាសនោះឯកឧត្តមអភិបាលខេត្ត ក៍ក្រើនរំលឹកដល់សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង/ស្រុក/ខេត្ត សូមផ្អាកការផាកពិន័យលើអ្នកបើកបរគ្រប់ប្រភេទសិន ប៉ុន្តែត្រូវពង្រឹងលើរថយន្តធំៗ ដែលបើកបរចូលក្រុងប៉ៃលិនវិញ ព្រោះកន្លងរដ្ឋបាលខេត្ត បានចេញសារាចរណ៍ណែនាំរួចហើយដែរ ពាក់ព័ន្ធនិងរថយន្តធំៗទាំងនោះ គឺមិនឲ្យបើកបរចូលក្រុងប៉ៃលិនឡើយ ។ ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តប៉ៃលិន សូមកុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ ប្រសិនជាមានការចល័តកម្លាំងណាមួយ ព្រោះនេះជាការហ្វឹកហ្វឺន បង្កើនសមត្ថភាព ប្រសិទ្ធភាព ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋយើង និងចង់បង្ហាញទៅក្រុមជនក្បត់ជាតិដែរថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខសប្បាយ ក្រោមម្លប់សន្តិភាព មិនត្រូវការឡើយភាពចលាចលក្នុងសង្គមនោះទេ ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះផងដែរ ក៍មានការផ្តលនូវអំណោយ និងលើកទឹកចិត្ត ពីព្រះសង្ឃទាំងពីគណៈ ព្រមទាំងប្រធានអង្គភាព តាមមន្ទីរស្ថាប័នជំវិញខេត្តប៉ៃលិនផងដែរ៕