(02-11-2015) ប៉ៃលិន៖ ឯកឧត្តម វ៉ាន់ សុមេធ ព្រមទាំងក្រុមគ្រួសារ លោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាព្រមទាំងពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយ បានផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែរដើម្បីវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ឋសីមារវត្តបេងសុវណ្ណារាម ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ពិធីបុណ្យកឋិនទាននេះបានប្រារព្ធធ្វើឡើងតាមពុទ្ឋបញ្ញត្តិទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនា ដោយ បាន ជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយ នៅល្ងាច ថ្ងៃ៥រោច ខែអស្សុច ឆ្នាំមមែ សប្តស័ក ព.ស២៥៥៩ត្រូវ និង ថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៥ មានរៀបចំ នមសក្កាព្រះរតនត្រៃនិមន្តព្រះសង្ឃចំរើន ព្រះ បរិត្ត និងសំដែងធម៍ទេសនានៅគេហដ្ឋានឯកឧត្តមវ៉ាន់ សុមេធ ។ លុះព្រឹកថ្ងៃ៦រោច ខែអស្សុច ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥អង្គកឋិនទានបានដង្ហែពីគេហដ្ឋានឯកឧត្តម វ៉ាន់ សុមេធ ឆ្ពោះមកវត្តបេងសុវណ្ណារាម ដង្ហែរប្រទក្សិណជុំវិញព្រះវិហារបីជុំ រួចវេរ ត្រៃជិវរនិងគ្រឿងបរិក្ខា ប្រគេនដល់ព្រះសង្ឃ ជាកិច្ច បង្ហើយកម្មវិធីបុណ្យ ។ ឯកឧត្តម វ៉ាន់ សុមេធ បានមានប្រសាសន៍ថាៈ ពិធីបុណ្យនេះក៏បានបង្ហាញពីទឹកចិត្តសាមគ្គីរបស់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធធ្វើបុណ្យទានក្នុងបរិយាកាសសប្បាយរីករាយក្រោមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពបរិបូរណ៍មួយរយភាគរយ។
បច្ច័យដែលទទួលបានពីអង្គកឋិនទាន ឯកឧត្តម វ៉ាន់ សុមេធ ព្រមទាំងក្រុមគ្រួសារ២០លានរៀលនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយនិងចំណុះជើងវត្ត១០លាន២សែន៧ម៉ឺនរៀល សរុបចំនួន៣០លាន២សែន៧ម៉ឺនរៀល សំរាប់កសាងសមិទ្ធិផលនានាបន្ថែមទៀតនៅក្នុងវត្តបេងសុវណ្ណារាម។
ព្រះចៅអធិការវត្តបេងសុវណ្ណាបានមានសង្ឃដីការថា៖បុណ្យកឋិនទានជាពុទ្ធានុញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូដែលដូនតាយើងបាន បន្សល់ទុកជា កេរ្តិ៍តំណែលតាំងពីយូលង់មកហើយសម្រាប់អោយកូនចៅជំនាន់ក្រោយ បានគោរព ប្រតិបត្តិតាមទំនាមទម្លាប់ជារៀងរហូតមក ហើយកឋិនទានសំរាប់តែព្រះពុទ្ធសាសនាប៉ុណ្ណោះ និង ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។
លោកគ្រូព្រះចៅអធិការវត្តបានមានសង្ឃដីការអំពាវនាវដល់សប្បុរសជន ពុទ្ឋបរិស័ទ្ធជិតឆ្ងាយទាំងអស់ចូលរួមកសាងសមិទ្ធិផលក្នុងវត្តបន្តទៀត(ឃ្លីប)។
vv
[youtube id= “OOnbp5A2ZeY”]