ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិនបានអញ្ជើញសាកសួរសុខទុក្ខពលទាហាន នាយទាហានដែលកំពុងឈរជើង តំបន់ព្រំដែនកម្ពុជា ថៃ


(31-10-2015) ប៉ៃលិន៖ នៅ​ល្ងាច​ថ្ងៃ​ទី៣១​ខែតុលា​ឆ្នាំ​២០១៥ ​ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ ​លោក ​ឌិន ​គឹម​ ប្រធាន​មន្ទីរ​សាធា​រណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ពល​ទាហាន ​នាយ​ទាហាន​ អនុ​សេនា​ធំ​ អនុ​សេនា​តូច​លេខ​១​ អនុ​សេនា​តូច​លេខ២​ ចំណុះ​សិក​រង​ស្រុក​សាលា​ក្រៅ​ដែល​កំពុង​ឈរ​ជើង​ការពារ​ព្រំ​ដែន​កម្ពុជា​ ថៃ ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​កោត​សរសើរ​ដល់​វីរៈ​ភាព​ចំពោះ​ពល​ទាហាន ​នាយ​ទាហាន​ទាំង​អស់​ដែល​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត ​ពុះពារ​ឧប​សគ្គ​គ្រប់​បែប​យ៉ាង​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណៈ​ភាព​ទឹក​ដី​ឲ្យ​បាន​គង់​វង់​។​ ឯក​ឧត្តម ​កើត ​សុធា​ បាន​បន្ត​ថាៈ​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជការ​ ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ ​និង​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​និច្ច ​ព្រោះ​ថា​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​កម្លាំង​ការពារ​សន្តិ​សុខ​សុវត្តិ​ភាព​ជូន​ប្រទេស​ជាតិ​គ្រប់​ពេល​វេលា​។​ ដូច្នេះ​ថ្នាក់​ដឹក​មន្ត្រី​រាជ​ការ​ និង​ប្រជា​ពល​រដ្ឋ​បន្ត​ជួយ​ឧបត្ថម្ភ​កង​កម្លាំង​យើង​តាម​លទ្ធភាព​ដែល​មាន​។​ជាក់​ស្តែង​ពេល​នេះ​ដោយ​មើល​ឃើញ​ជំរុំ​ជំរក​ស្នាក់​នៅ​របស់​កម្លាំង​មាន​សភាព​ចាស់ ​ឯក​ឧត្តម ​និង​ខិត​ខំ​គៀគរ​ពី​សប្បុ​រស​ជន ​មន្ត្រី​រាជការ​ ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ជួយ​ឧបត្ថម្ភ​ជា​សំភារៈ​សាង​សង់​ដូច​ជា​ស៊ី​ម៉ង​ ឥដ្ឋ​ ដើម្បី​ធ្វើ​ជំរុំ​ជំរក​ស្នាក់​នៅ​របស់​កង​កម្លាំង​យើង​អោយ​ប្រសើរ​ឡើង​។​

ក្នុង​ការ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ប្រដាប់​អាវុធ ​អនុ​សេនា​ធំ​ អនុ​សេនា​តូច​លេខ​១ ​អនុសេនា​តូច​លេខ​២ ​ចំណុះ​សិករង​ស្រុក​សាលា​ក្រៅ​ លោក​ ឌិន ​គឹម ​ប្រធាន​មន្ទីរ​សាធា​រណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឧបត្ថម្ភ​ដំបូល​ស័ង្កសី​ក្នុង​តម្លៃ​ទឹក​ប្រាក់​១៥​០០​ដុល្លា ​លោក​ នូ​ សាគុន​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សាលា​ក្រៅ​ស៊ី​ម៉ង ២តោន ​និង ​លោក ​សែន ​សុខន​  ប្រធាន​ការិយា​ល័យ​ភូមិ​បាល​ស្រុក​សាលា​ក្រៅ ​ឥដ្ឋ​ស៊ីម៉ង​ ៥០០​ដុំ​។​

cpp-31-10-2015-001 cpp-31-10-2015-002 cpp-31-10-2015-003 cpp-31-10-2015-004 cpp-31-10-2015-005 cpp-31-10-2015-006 cpp-31-10-2015-007 cpp-31-10-2015-008

[youtube id= “vE7Xien0hp8”]