ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនប្រជុំត្រៀមរៀបចំធ្វើវេទិការសាធារណៈនៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ស្ថិតក្រោមអធិបតីភាពឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាអនុប្រធានអចិន្រ្តៃក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ៃលិន ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកសាលាក្រៅ និងឯកឧត្តមលោកជំទាវជាសមាជិកសមាជិការក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន/ក្រុង/ស្រុក និងលោកលោកស្រីក្រុមលេខាធិការដ្ឋាន ជាច្រើននាក់ផងដែរ។
បន្ទាប់ពីឯកឧត្តមឃ្លោក នួយអភិបាលរងខេត្តប៉ៃលិនបានអានរបាយការបូកសរុបអំពីសកម្មភាពការងាររបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលរដ្ឋានខេត្តប៉ៃលិនរួចមក ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្តក៍បានអាចសេចក្តីសម្រេចស្តីពីការបង្កើតក្រុមលេខាធិការ ដើម្បីធ្វើរបាយការណ៍បូកសរុបសកម្មភាពការងាររបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ក្នុងការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាល នៅខេត្តប៉ៃលិន អោយមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាអនុប្រធានអចិន្រ្តៃក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖កិច្ចប្រជុំនៅពេលនេះដើម្បីត្រៀមរៀបចំវេទិការណ៍សាធារណៈ នៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ និងបែងចែកប្រគល់ភារៈកិច្ចជូនដល់សមាជិកសមាជិការក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ សំនូមពរ សំណើរ និងបញ្ហាប្រឈមនានាក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើការដោះស្រាយអោយបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព ជាមួយគ្នានេះរៀបចំផែនការប្រជុំជារៀងរាល់ខែ ដើម្បីដកស្រង់សកម្មភាពការងារ ធ្វើរបាយការណ៍ទៅថ្នាក់លើពិនិត្យ ។ឯកឧត្តមលើកឡើងថា៖ការរៀបចំវេទិការសាធារណៈជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍នានានៅមូលដ្ឋាន មានគោលបំណង និងសំណូមពរសំខាន់ៗ រួមមាន៖១/លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើរ សំណូមព និងបញ្ហាប្រឈមនាននៅតាមមូលដ្ឋាន។ទី២/ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយនោះ។ទី៣/ដោះស្រាយ និងបូកសរុបសំណើរ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដូច្នេះសូមអោយសមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនទាំងអស់ត្រូវចូលរួមសហការគាំទ្រ និងអនុវត្តតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិ និងជោគជ័យ។