យុវជន ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើហឹង្សាទៅយុវជន ០២នាក់ទៀត ដែលធ្វើ ដំណើរតាមដងផ្លូវ


កាលពីយប់ថ្ងៃច័ន្ទ ០៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ មានក្មេងទំនើងមួយក្រុមអង្គុយផឹកស៊ីនៅជិតក្លឹបកម្សាន្ត SENCE រស្ថិនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ហូតមកដល់វេលា ម៉ោង ០២:៣០នាទី ទៀបភ្លឺ មានយុវជន ០២នាក់ ដើរចេញពីក្លឹប។ ភ្លាមនោះក្រុមក្មេងទំនើង ក៏បានយកកំប៉ុងស្រាបៀរ គប់ទៅលើកជនរងគ្រោះ និងបាននាំគ្នាស្ទុះទៅវាយបន្ថែម ទៅ លើកជនរងគ្រោះនោះទៀត ។ បន្ទាប់ពីជនបង្កធ្វើសកម្មភាពរួច ជនរងគ្រោះទាំងពីរ បានទៅ ប្ដឹង សមត្ថកិច្ចនៅជិតនោះ និង ធ្វើការឃាត់ខ្លួនបក្សពួកជនបង្ករបាន ចំនួន ០៣នាក់ ភ្លាមៗ នូវ នឹងកន្លែងកើតហេតុ។ ចំណែកជនបង្ករមួយចំនួនទៀត បានរត់គេចខ្លួនបាត់ ។
ជនរងគ្រោះទាំង ០២មានឈ្មោះ៖ទី១-ឈ្មោះ តង ភេទប្រុស អាយុ ១៩ ឆ្នាំ, ទី/២-ឈ្មោះ ភារ័ត ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែក ជនសង្ស័យមានឈ្មោះ ៖០១-ឈ្មោះ យ៉ាង សុខា ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិឃុំខាងលើ។ ០២-ឈ្មោះ ផែន ប្រុស ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ០៣-ឈ្មោះ សុភី ភេទប្រុស អាយុ ២៨ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែក បក្សពួកដែលនៅសល់ កម្លាំង ជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីយកមកចាត់ការទៅតាមនីតិវិធី៕ វួច ពឿន