ឯកឧត្តម កើតសុធា អញ្ជើញសំណេះសំណាល ជាមួយសមាជិកសមាជិការសាខាបក្សទី១០ នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន


(26-10-2015) ប៉ៃលិន៖ ​ល្ងាច​ថ្ងៃ​ទី២៦​ ខែ​តុលា ​ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ កើត​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​សមា​ជិក​សមា​ជិការ​សាខា​បក្ស​ទី១០​នៃ​មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​។​

​លោក​ តង់​ ធារ៉ា​ ប្រធាន​សាខា​បក្ស​ទី១០​នៃ​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​ខេត្ត​បាន​លើក​ឡើង​ពី​ចំនុច​សំខាន់​ៗ​ដើម្បី​ពង្រឹង​ការងារ​គណ​បក្ស​ក្នុង​អង្គ​ភាព​ដូច​ជា​៖​ទី១/​ពង្រឹង​ការ​គ្រប់​គ្រង​សមា​ជិក​បក្ស ​រៀប​ចំ​រចនា​សម្ព័ន្ធ​ ។​ទី២​/​ពង្រឹង​សតិ​អារម្មណ៏​និង​គោល​ជំហ​សមា​ជិក​បក្ស​ ធ្វើ​ការ​រៀប​ចំ​ប្រជុំ​ជីវ​ភាព​សាខា​គណៈ​កម្មា​ធិការ​ និង​សាខា​គណ​បក្ស​ជា​ប្រចាំ​។​ទី៣/​កសាង​សមា​ជិក​ថ្មី​របស់​គណ​បក្ស​ក្នុង​ជួរ​មន្រ្តី​រាជ​ការ​និង​សិស្ស​និង​និសិត្ស​។​ទី៤/​បន្ត​ពិនិត្យ​ និង​ជំរុញ​ការ​បើក​ប្រាក់​កម្រៃ​បង្រៀន​ម៉ោង​បន្ថែម​ ប្រាក់​កម្រៃ​បង្រៀន​ថ្ងៃ​ព្រហ​ស្បត៏​ជូន​គ្រូ​បង្រៀន​និង​ដោះ​ស្រាយ​បាតុ​ភាព​និង​សំណូម​ពរ​សម​ស្រប​របស់​បុគ្គ​លិក​អប់រំ​។​ទី៥/​ពង្រឹង​សម​ត្ថភាព​មន្រ្តី​គ្រប់​គ្រង​ និង​សកម្ម​ជន​គណ​បក្ស​គ្រប់​ថ្នាក់ ​លើ​ការងារ​ដឹកនាំ ​គ្រប់​គ្រង​ដើម្បី​ធ្វើ​គំរូ​ល្អ​ដល់​សមា​ជិក​គណ​បក្ស​។​ទី៦/​បន្ត​ត្រួត​ពិនិត្យ​ការងារ​រដ្ឋបាល​គ្រប់​គ្រង​នៅ​តាម​អង្គ​ភាព​។​ទី៧​/យក​ចិត្ត​ទុក​ដាក់​ចំពោះ​យុវ​ជន​ជា​មន្រ្តី​រាជ​ការ​ យុវ​ជន​ជា​សិស្ស​និង​និសិ្សត​នៅ​តាម​អង្គ​ភាព​ និង​គ្រឹះ​ស្ថាន​សិក្សា​និង​មូល​ដ្ឋាន​។​ទី៨/​ជំរុញ​សកម្ម​ភាព​កីឡា​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ ក្នុង​គោល​ដៅ​ប្រមូល​ផ្តុំ​និង​គ្រប់​គ្រង​យុវ​ជន​ងាយ​ស្រួល​បញ្រ្ជៀប​ការងារ​គណ​បក្ស​។​ទី៩/​រៀប​ចំ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ដល់​មន្រ្តី​រាជ​ការ​សិស្ស ​និស្សិត​ អំពី​វឌ្ឍន​ភាព​របស់​រដ្ឋា​ភិបាល​ ការ​អប់រំ​ ស្ថាន​ភាព​នយោ​បាយ​ សន្តិ​សុខ​ បញ្ហ​ព្រំ​ដែន​។​ទី១០​ /​ទប់​ស្កាត់​ និង​ចាត់​វិធាន​ការ​រាល់​សក​ម្ម​ភាព​នយោ​បាយ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធា​រណៈ​និង​ឯក​ជន​។​

​ឯក​ឧត្តម​ កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ ដើម្បី​រៀប​ចំ​រចនា​សម្ព័ន្ធ​អោយ​បាន​កាន់​តែ​ច្បាស់​និង​ពង្រឹង​សមត្ថ​ភាព​ការងារ​ ដល់​សមា​ជិក​សមា​ជិការ​បក្ស​ទី១០​ អោយ​រឹង​មាំ​ថែម​ទៀត ​ព្រម​ទាំង​ធ្វើ​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​កើត​ឡើង​ដែល​បង​ប្អូន​ជួប​ប្រទះ​កន្លង​មក​ សមា​ជិក​សមា​ជិការ​ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់ ​អោយ​កាន់​តែ​ច្បាស់​អំពី​គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន ​សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​ និង​បាន​កសាង ​សមិទ្ធិ​ផល​បាន​យ៉ាង​ច្រើន​។​ដូច្នោះ​ហើយ​យើង​ទាំង​អស់​ត្រូវ​គាំ​ទ្រ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​រៀង​រហូត​។​ឯក​ឧត្តម​ផ្តាំ​ផ្ញើ​ដល់​សមា​ជិក​សមា​ជិការ​ទាំង​អស់​ត្រូវ​ពង្រឹង​សាម​គ្គី​ភាព​ឯក​ភាព​គ្នា​អោយ​ល្អ​និង​ខិត​ខំ​បំពេញ​ភារៈ​កិច្ច​ របស់​ខ្លួន​អោយ​បាន​ល្អ ​ជា​ពិសេស​ត្រូវ​បំរើ​ការងារ​ផ្តល់​សេវា​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ដែល​ជួប​នូវ​បញ្ហា​ប្រឈម​នានា​អោយ​បាន​ជា​ប្រចាំ ​ដើម្បី​អោយ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​ជឿ​ទុក​ចិត្ត​មក​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ ​

cpp-26-10-2015-005 cpp-26-10-2015-006 cpp-26-10-2015-007 cpp-26-10-2015-008

[youtube id= “_PiOW0dyXgE”]