(26-10-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនមានបើកកិច្ចប្រជុំស្តីពីបច្ចេកទេសសម្រាប់ដំណើរការបើកបវេសនកាលឆ្នាំសិក្សា២០១៥. ២០១៦ដែលកិច្ចប្រជុំនេះស្ថិតក្រោមវត្តមានលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន និងមានចូលរួមពីសំណាក់លោកលោកនាយក នាយករង នាយិការ នាយិការរងគ្រប់សាលារៀនទាំងអស់នៅក្នុងខេត្តប៉ៃលិន។
បន្ទាប់ពីលោក សៀង ធី ប្រធានការិល័យបឋមសិក្សានិងមត្តេយ្យ និងកញ្ញាកែម សារីមបានធ្វើរបាយការណ៍ពីស្ថានភាពសិក្សាផ្នែកបឋម និងមតេយ្យ រួមមក លោក ប៉ាន់ វ៉ាន់ ប៉ុន ប្រធានការិល័យមធ្យមសិក្សាចំនេះទូទៅបានធ្វើបទបង្ហាញស្តីពីការងារ មធ្យមសិក្សា នៅទូទាំងខេត្តប៉ៃលិន ហើយ លោកនាយក នាយរង បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមកដើម្បីរកដំណោះស្រាយសំរាប់យក ទៅអនុវត្តការងារជាក់ស្តែងក្នុងសិក្សាខាងមុខបន្តទៀត ។
លោក តង់ ធារ៉ាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីរកដំណោះស្រាយ និងការផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមកក្នុងការរកចំនុចខ្លាំងចំនុចខ្សោយ និង រៀបចំថ្នាក់រៀនអោយមានសណ្តាប់ធ្នាប់ល្អ អនាម័យ ក្នុងការបើកបវេសនកាលឆ្នាំ២០១៥.២០១៦នៅខាងមុខនេះ។លោកបន្តថាៈដើម្បីធានានូវការអប់រំមួយប្រកបដោយសមធម៌ និងគុណភាព ក៏ដូចជាការធ្វើអោយ សម្រេចនូវគោលដៅផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្លើយតបទៅ និងការកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជននិងកីឡា ថ្នាក់ដឹកនាំគ្រប់សាលាទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារអប់រំអោយមានប្រសិទ្ធភាព។ទន្ទឹមនេះនាយក នាយរងទាំងអស់ត្រូវយកចិត្តទុកស្តាប់នូវការពន្យល់ណែនាំពីមន្ត្រីការិល័យបឋមសិក្សានិងមត្តេយ្យនិងប្រធានការិល័យមធ្យមសិក្សាចំនេះទូទៅអោយកាន់តែច្បាស់ដើម្បីងាយស្រួលចុះអនុវត្តការងារជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លូន និងត្រូវបំពេញភារៈកិច្ចតាមតួនាទីអោយបានច្បាស់លាស់ ជាពិសេសត្រូវពង្រឹងកិច្ចសហការសាមគ្គីឯកភាពគ្នាឲ្យបានល្អ និងត្រូវធ្វើជាគំរូជាអ្នកផ្តល់សេវាដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ព្រមទាំងត្រួតពិនិត្យមើលនូវសំភារៈបង្រៀន អនាម័យ គោរពវិន័យអោយបានល្អ ជាពិសេសត្រូវសហការជាមួយសហគមន៏អោយបានល្អ ព្រោះថាសហគមន៏មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាអ្វីដែលកើតមានឡើងនៅក្នុងសាលារៀនរបស់យើង។
[youtube id= “d0LwN5m1CZU”]