ឯកឧត្តម អ៊ី ឈាន អញ្ជើញជួបសំណេះសំណាល ជាមួយសាខាបក្សមន្ទីរអង្គភាព ក្រុង ស្រុក ឃុំសង្កាត់


នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រ​ធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងឯកឧត្តម ផាន់ ចាន់ធុល ប្រធាគណៈកម្មា​​ធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ជា​មួយ​​សាខាបក្សមន្ទីរអង្គភាពជំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

បន្ទាប់ពីឯកឧត្តម ផាន់ ចាន់ធុល ប្រធាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបានអានលទ្ធផលសកម្មភាពការងាររបស់របស់គណបក្សប្រជាជនកម្ពុជាខេត្តដែលអនុវត្តកន្លងមក រួមមក ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រ​ធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សគ្រប់ថ្នាក់ ក្រុមការងារចុះជួយក្រុងស្រុក ឃុំសង្កាត់ ភូមិ ព្រមទាំងសមាជិកសមាជិការបក្សទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ចុះមូលដ្ឋានដើម្បីជួយដោះស្រាយរាល់ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តមបន្តថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ មានឆន្ទះគោលជំហរមុះមុតក្នុងការអនុវត្ត គោរព និងថែរក្សា នូវ លទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដោយមាន គណបក្សនយោ​បាយជាច្រើនបានធ្វើសកម្មភាពនយោបាយរបស់ខ្លូនដើម្បីចូលរួមការបោះឆ្នោត ជ្រើស​តាំងតំណាងរាស្ត្រនៅគ្រប់អាណត្តិ នៃការបោះឆ្នោត។ មានតែថ្នាក់ដឹកនាំគណបក្សនយោបាយដែលក្បត់ជាតិឃុបឃឹតជាមួយបរទេសចង់ផ្តួល​រលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយត្រូវតុលាការកំពូលរំលាយចោលនោះ គឺមិនអាចមានសិទ្ធបោះឆ្នោតបានឡើយ ហើយពួកគេកំពុងខិតខំដើឃោសនាពីក្រៅប្រទេសដើម្បីបង្កអសន្តិសុខប្រទេសជាតិយើង។ប៉ុន្តែទោះជាយ៉ាងណាក្តីផែនការអាក្រក់របស់គេត្រូវបានបរាជ័យជាបន្តបន្ទាប់ ។ជាក់ស្តែងពួកនេះនៅតែមានផែនការដើម្បីចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបង្ករសង្គ្រាមនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកំពុងមានវិធានការ ហើយស្នើរអោយអាជ្ញាធរខេត្តពិនិត្យតាមដាននិងចូលរួមសហការទប់ស្កាត់អោយបានទាន់ពេលវេលា ដើម្បីការពារសុខសន្តិភាពប្រទេសជាតិយើង។ ទន្ទឹមនេះក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវពង្រឹងកិច្ចសហការសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានល្អ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយយល់ដឹងពីគោលនយោ​បាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចំរើនថែមទៀត៕ វួច ពឿន