មានប្រសាសន៍នៅក្នុងកម្មវិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំអោយមន្រ្តីរាជការនៃមន្ទីរព័ត៌មានគ្រប់ខេត្តក្រុង ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាៈ គេហទំព័រ, Facebook ,Youtube, instalgram ជាដើម។ ឯកឧត្តមបានមានប្រសាសន៍ថា៖ លោកប្រធានមន្ទីរព័ត៌មានថ្មី ដែលកំពុងប្រកាសអោយចូលកាន់តំណែងនេះ គឺដើម្បីអោយរៀបចំប្រព័ន្ធ អនឡាញ ពីព្រោះបច្ចុប្បន្ននេះ មានមនុស្សជាច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានមើលកម្មវិធីទូរទស្សន៍ ឬព័ត៌មានទូរទសស្សន៍ទេ តែពួកគាត់អាចបើកមើលកម្មវិធី ឬ ព័ត៌មានទូរទស្សន៍នោះ តាមទូរស័ព្ទនាពេលក្រោយបាន នៅពេលដែលពួកគាត់ទំនេរពីការងារ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ នៅពេលខាងមុខ ទាំងវិទ្យុ ទាំងភ្នាក់ងារសាព័ត៌មានAKP ក៏ត្រូវមើលអនឡាញ ឃើញដូចទូរទស្សន៍ដែរ ពោលគឺមានអត្ថបទព័ត៌មាន និងមានអ្នកនិយាយព័ត៌មាននោះទៀតផង ដែលនេះគឺជាការរួមបញ្ចូលគ្នានៃប្រព័ន្ធព័ត៌មានពហុគេហៈវិទ្យា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ចូរកុំមើលស្រាលលើការផ្សព្វផ្សាយព័ត៌មានតាម អនឡាញអោយសោះ ព្រោះសូម្បីតែអាមេរិក, អឺរ៉ុប ដែលមានទូរទស្សន៍ខ្លាំង ល្បីៗ តែក៏នៅចាញ់រដ្ឋអ៊ីស្លាម ដែលគ្មានទូរទស្សន៍ គ្មានអ្វីទាំងអស់ គាត់ប្រើតែ instalgram, youtube ជាដើម តែគាត់អាចអូសទាញយុវជននៅស្រុកអ្នកមានៗ ដូចជាៈ អាមេរិក អឺរ៉ុប អោយទៅច្បាំងស្លាប់ជំនួសគាត់បាន។
សូមបញ្ជាក់ថា៖ លោក យូ ពៅ អតីតជាអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបានតែងតាំងជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ជំនួនលោកជំទាវ ស្រ៊ី ចាន់អេង អតីតប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន ឋាន
ៈស្មើអគ្គនាយក បន្ថែមលើមុងងារបច្ចុប្បន្ន នឹងត្រូវទទួលតំណែងជាប្រធាននាយកដ្ឋាន ទទួលបន្ទុកមន្ទីរព័ត៌មានរាជធានីខេត្តទូទាំងប្រទេស, នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕ ដោយ៖ វួច ពឿន