មន្ទីរសាធារណការនិងដឹកជញ្ជូន ជួសជុល ឡើងវិញកំណាត់ផ្លូវចាប់ពីរង្វង់មូលវិមាន ឯករាជ្យមកដល់ផ្លូវបំបែកភូមិសួនអំពៅ


(25-10-2015) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១៥​ លោក​ ឌិន​ គឹម​ ប្រធាន​មន្ទីរ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​ បាន​ដឹក​នាំ​កំលាំង​ និង​គ្រឿង​ចក្រ​ចុះ​ជួស​ជុល​កំណាត់​ផ្លូវ​ចាប់ពី​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ​មក​ដល់​ផ្លូវ​បំបែក​ភូមិ​សួន​អំពៅ ​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ដោយ​ផ្លូវ​នេះ​ទទួល​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ មាន​គ្រលុក​ សំបុក​មាន់​ជា​ច្រើន​កន្លែង​ ។

លោក​ ឌីន​ គឹម​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​សារ​ផ្លូវ​នៅ​តំបន់​នេះ​រង​ការ​ខូច​ខាត​ច្រើន​ បង្ករ​ការ​លំបាក​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​  និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សព្វ​បែប​យ៉ាង​  មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​រៀប​ចំ​គំរោង​ជួស​ជុល​កំណាត់​ផ្លូវ​នេះ​ឡើង​វិញ​ ដោយ​ក្នុង​នោះ​មាន​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង​៣៤៥ម៉ត្រ​ X​ ៦​ ម៉ែត្រ​ មួយ​កំណាត់​ និង​មួយ​កំណាត់​ទៀត​ជា​ផ្លូវ​ចាក់​កៅ​ស៊ូ​ប្រភេទ​ DBST​ ទំហំ​សរុប​ចំនួន​១០២៤០​ ម៉ែត្រ​ការ៉េ​ ក្រោម​កញ្ចប់​ថវិកា​របស់​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​។

​(ឃ្លីប)​

​បច្ចុ​ប្បន្ន​នេះ​មន្រ្តី​ជំនាញ​កំពុង​មមា​ញឹក​ក្នុង​ការ​វាស់​វែង​កំណាត់​ផ្លូវ​នេះ​ និង​មាន​គ្រឿង​ចក្រ​មួយ​ចំនួន​ក៏​កំពុង​អនុ​វត្ត​ជា​បណ្តើរៗ​ដែរ​៕​

cpp-25-10-2015-001 cpp-25-10-2015-002 cpp-25-10-2015-003 cpp-25-10-2015-004 cpp-25-10-2015-005 cpp-25-10-2015-006 cpp-25-10-2015-007 cpp-25-10-2015-008

[youtube id= “5kTcZ7-7JWs”]