រសៀលថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសបំពេញបន្ថែមសមាជិកគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន និងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សមន្ទីរ អង្គភាព ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងដោយមានឯកឧត្តម លោកជំទាវ អនុប្រធានគណកម្មាធិការបក្សខេត្ត សមាជិក សមាជិការគណកម្មាធិការបក្សខេត្ត សមាជិក សមាជិការគណបក្ស មកពីសាខាគណបក្សមន្ទីរ អង្គភាព ,បក្សឃុំ /សង្កាត់ សរុបចំនួន ៣៦១ នាក់បានអញ្ជើញចូលរួម។
តាមសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេខ៣៤២/១៩ សស.គក បានសម្រេចតែងតាំងលោក សេង សុគន្ធ ជាសមាជិកគណអចិន្រ្តៃយ៍នៃគណកម្មាធិការគណបក្សខេត្តប៉ៃលិន។ លេខ៣៤៣/១៩ សស.គក បានសម្រេចតែងតាំងលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសមាជិកគណកម្មាធិការគណបក្សខេត្តប៉ៃលិន។ លេខ៣៤៤/១៩ សស.គក បានសម្រេចតែងតាំងលោក អ៊ឹត ពេន ប្រធានមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជន ជាសមាជិកគណកម្មាធិការគណបក្សខេត្តប៉ៃលិន។ លេខ៣៤៥/១៩ សស.គក បានសម្រេចតែងតាំងលោក លឹម វាសនា ប្រធានមន្ទីរ ទេសចរ ជាសមាជិកគណកម្មាធិការគណបក្សខេត្តប៉ៃលិន។ លេខ៣៤៦/១៩ សស.គក បានសម្រេចតែងតាំងលោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារី ជាសមាជិកគណកម្មាធិការគណបក្សខេត្តប៉ៃលិន។ លេខ៣៤៧/១៩ សស.គក បានសម្រេចតែងតាំងលោក លីម វាសនា ប្រធានពន្ធនាគារខេត្ត ជាសមាជិកគណកម្មាធិការគណបក្សខេត្តប៉ៃលិន។ លេខ៣៤៨/១៩ សស.គក បានសម្រេចតែងតាំងលោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសីល្បៈ ជាសមាជិកគណកម្មាធិការគណបក្សខេត្តប៉ៃលិន។
បន្ទាប់ពីឯកឧត្តម ចេង ញ៉ាន់ ប្រធានគណៈត្រួតពិនិត្យ នៃគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានធ្វើបទបង្ហាញ ពីរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចរបស់គណកម្មាធិការគណបក្សខេត្ត, គណកម្មាធិការបក្សស្រុក/ ក្រុង , ឃុំ/សង្កាត់ និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្តរួចមក ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ណែនាំដល់សមាជិក សមាជីការគណបកម្មាធិការគណបក្សខេត្ត ដែលទើបបានទទួលការតែងតាំងថ្មីទាំងអស់ត្រូវ៖ ទី១/រៀបចំរចនាសម្ព័ន្ធការងារ ការទទួលខុសត្រូវនៅក្នុងអង្គភាពរបស់ខ្លួនអោយបានត្រឹមត្រូវ តាមគោលនយោបាយ និងគោលការគណបក្ស ដោយត្រូវសហការជាមួយខាងមន្ទីរបក្សខេត្ត ។ ទី២/ត្រូវពង្រឹងអោយបាននូវសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរបស់ខ្លួន។ ទី៣/ ត្រូវចាត់តាំង ការប្រជុំជីវភាពបក្សអោយបានទៀងទាត់ និងត្រួតពិនិត្យការងារបក្សជាប្រចាំ។ ទី៤/ ត្រូវដឹកនាំ ចាត់តាំងអោយមានការបង់វិភាគទានបក្សអោយបានទៀងទាត់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា យើងបានរស់នៅសុខស្រួល មានជីវភាពសម្បូរធូរធាដូចសព្វថ្ងៃនេះ គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងដោយសារការបូជាសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជន កម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះយើងត្រូវបន្តគាំទ្រ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីភាពរីកចំរើន សេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយបន្តទៀត៕ ដោយ៖ វួច ពឿន