មនុស្ស ០២នាក់ របួសធ្ងន់ និង ០១នាក់ រងរបួសស្រាល ដោយករណីម៉ូតូពីរ បុកគ្នានៅភូមិផ្សាព្រំ


កាលពី​វេលាម៉ោង ២១ :១០ នាទីយប់​ ថ្ងៃ​សុក្រ ០៤កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​០៥ ខែ​កក្កដា ឆ្នាំ​២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងម៉ូតូបើកបរច្រាសទិសគ្នា នៅចំណុចមុខកាស៊ីណូ ហុង បូ ស្ថិត​នៅក្នុង​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ បណ្ដោយ​ឲ្យមនុស្ស ០២នាក់ របួសធ្ងន់ និង ០១នាក់​ទៀត​របួស​ស្រាល​​។

ភាគី​​បង្ករមានគ្នា ០២នាក់​៖០១-ឈ្មោះ​ ឡា ភេទ​ប្រុស​ អាយុ​ ៣០ ឆ្នាំ​ មុខរបរកម្មករចំការម្រេច រស់​នៅភូមិផ្សារព្រំ ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។ បើកបរម៉ូតូម៉ាក MSX ពណ៌ក្រហម ពាក់ស្លាក់លេខ បន្ទាយមានជ័យ  (រងរបួសស្រាល)។ ទី២-ឈ្មោះ​ វ៉ា ភេទ​ប្រុស​ អាយុ​ ២៥ ឆ្នាំ​ មុខរបរកម្មករចំការម្រេច (រងបួសធ្ងន់ បាក់ឆ្អឹងដងកាំបិទខាងឆ្វេង )។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ អំ ភេទ​ស្រី អាយុ​ ប្រហែល ២៥ ឆ្នាំ​ ជនជាតិ ថៃ មានមុខរបរជាបុគ្គលិតកាស៊ីណូ ឌឺហ្គដអហ្វវល រស់​នៅភូមិ ផ្សារព្រំជើង ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។ បើកបរម៉ូតូម៉ាក ZOOMER-X ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-1455 (រងរបួសធ្ងន់ )។

មូលហេតុបណ្ដាលមកពីរ​កត្តា​មនុស្ស​ បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ឡើងជែងរថយន្តមួយគ្រឿងទៀត ក៏ទៅបុកនឹងម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរឆ្លងកាត់ផ្លូវពីត្បូងទៅជើងចំពេញទំហឹង។

បច្ចុប្បន្នជនរងគ្រោះដែលជាជនជាតិថៃ ត្រូវបានបញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យប្រទេសថៃ ចំណែក​ជនរងគ្រោះ ជាជន​បង្ករត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត​ប៉ៃលិន។​ វត្តុតាងត្រូវបានដកហូតយកទៅរក្សារទុកនៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងកាច់រង់ចាំការដោះស្រាយ។

ដោយ៖ វួច ពឿន

ប្រភពៈ ព្រិន្ទបាលទោ វ៉ន ដារ៉ា​ ការិយាល័យ​ផ្សព្វផ្សាយ អប់រំ​នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន