អធិការនគរបាលស្រុកសាលាក្រៅចាប់ឃាត់ខ្លួនជនសង្ស័យរំលោភសេពសន្ទវៈបញ្ជូនទៅតុលាការ


នៅវេលាម៉ោង ១៨:៣០ នាទី ថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ, ដោយបានទទួលពាក្យបណ្ដឹងពីឈ្មោះ ឈ្មោះ ចក់ ហាច ភេទស្រី អាយុ៣៣ ឆ្នាំ ភ្នំស្ពង់ សាលាក្រៅ  សាលាក្រៅ  ប៉ៃលិន ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះ ដែលចោតប្រកាន់ទៅលើឈ្មោះ គ្រុយ សំបូរ អំពីករណីរំលោភសេពសន្ថវៈទៅលើកូនរបស់គាត់ កើតហេតុនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ភ្នំស្ពង់ សាលាក្រៅសាលាក្រៅ ប៉ៃលិន។

-ជនរងគ្រោះឈ្មោះ យ.ស.ន  អាយុ ១៤ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

-ជនសង័្សយឈ្មោះ គ្រុយ សំបូរ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមចម្លើយរបស់ជនរងគ្រោះបានប្រាប់ថា ក្រោយពីជនសង្ស័យបានចាប់រំលោភរួចហើយ  ជនសង្ស័យបានគម្រាមជនរងគ្រោះ មិនឱ្យប្រាប់ម្ដាយ រហូតដល់ថ្ងៃទី ២៩ ខែមិថុនា នេះទើបបានដឹងរឿងដល់ម្ដាយរួចក៏មកដាក់ពាក្យបណ្ដឹង ។

ដោយមានការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តប៉ៃលិន បានអនុញ្ញាតិឱ្យកំលាំងនគរបាលស្រុកចាប់ការឃាត់ខ្លួនជនសង្ស័យខាងលើ ទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ដោយ៖​ វួច ពឿន

ប្រភព៖ វរសេនីយ៍ទោ រី តារា អធិការនគរបាលស្រុកសាលាក្រៅ