មន្ទីរពាណិជ្ជកម្មបើកកិច្ចប្រជុំជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពិភាក្សាការងារគ្រប់គ្រងស្លាកយីហោពាណិជ្ជកម្មនៅក្នុងខេត្តប៉ៃលិន


រសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីពាណិជ្ជកម្មខេត្តប៉ៃលិន មានបើកកិច្ចប្រជុំពិភាក្សាទៅលើការងារការគ្រប់គ្រងស្លាកយីហោពាណិជ្ជកម្ម និងការគ្រប់គ្រងស្ថិតិរបស់មន្ទីជំនាញនីមួយៗ ក្រោមអធិបតីភាពឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីពាណិជ្ជកម្មខេត្តប៉ៃលិន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះមានលោក លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន លោកអនុប្រធានមន្ទីរទេសចរខេត្ត លោកអនុប្រធានមន្ទីរប្រៃសណីខេត្ត តំណាងមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ និងតំណាងរដ្ឋបាលខេត្តប៉ៃលិនផងដែរ។

ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីពាណិជ្ជកម្មខេត្តប៉ៃលិនបានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានាពេលនេះ គឺដើម្បីពិភាក្សារវាងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការចាត់វិធានការផ្លូវច្បាប់ ជំរុញអោយម្ចាស់អាជីវកម្មបរទេសទាំងអស់ ត្រូវធ្វើច្បាប់អនុញ្ញាតិអាជីវកម្មអោយតាមត្រឹមត្រូវ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការសរសេអក្សរបរទេសលើស្លាកយីហោ ពាណិជ្ជកម្មទាំងអស់អោយបានត្រឹមត្រូវ។ កិច្ចប្រជុំនេះក៏ពិភាក្សាពីការទទួលខុសត្រវរបស់មន្ទីរ អង្គភាពនីមួយៗលើការងារគ្រប់គ្រងស្លាកយីហោពាណិច្ចកម្មនេះផងដែរ៕ ដោយ៖ វួច ពឿន