(23-10-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ សាលាក្រុងប៉ៃលិនបានធ្វើពិធីសម្ភោធបើកការដ្ឋានសាងសងនិងជួសជុលផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ចើញចូលរួមពីសំណាក់លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន និងលោកលោកស្រីក្រុមប្រឹក្សាក្រុង លោកមេភូមិ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋច្រើននាក់ផងដែរ ។
លោក សុំ ភួង ចៅសង្កាត់ទួលល្វាបានរបាយការណ៏ថា៖ផ្លូវ១ខ្សែនេះគឺបានកសាងនិងជួសជុល ចំនួន៣ដងមកហើយ ដោយគំរោងទី១ មានការឧបត្ថម្ភពីមូលនិធិសង្កាត់ លើកទី២មានការឧបត្ថម្ភពីមន្ទីរអភិវឌ្ឍន៏ជនបទ និងលើកទី៣នេះគឺរបស់សាលាក្រុងប៉ៃលិនដែលគំរោងនេះមាន ប្រវែងចំនួន៨៥០ម៉ែត្រចាប់ពីផ្លូវបំបែកភូមិវាលវង្ស សង្កាត់ទួលល្វា រហូតមកដល់ត្រង់ចំណុចស្ពានថ្ម ផ្លូវជាតិ៥៧ ភូមិអូតាពុកក្រោមដែលត្រូវចំណាយថវិកាចំនួន៣៥លានរៀល។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៏កោតសរសើរដល់អាជ្ញាធសង្កាត់ដែលបានខិតខំប្រឹងប្រែងលើកគំរោងផែនការរបស់ខ្លូនដើម្បីជាប្រយោជន៏និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។លោកបានបន្តថា៖ការសាងសងផ្លូវនេះគឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោសែនជាប្រមុកដឹកនាំ ជាពិសេសដោយប្រទេសជាតិយើងមានសន្តិភាព ទើបទទួលបានសម្មិទ្ធិផលជាច្រើនមានដូចជា៖ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម នានាជាដើម។លោកសំនូមពរ សុំអោយក្រុមហ៊ុនសាងសងអោយមានគុណភាព រឹងមាំ ទៅតាមលក្ខណៈបច្ចេកទេសនិងកិច្ចសន្យាដែលបានធ្វើរួចដើម្បីធានាការប្រើប្រាស់យូរអង្វែងអោយបងប្អូនងាយស្រួលធ្វើដំណើរ និងដឹកកសិផលយកទៅលក់នៅទីផ្សារជាដើម។ លោកបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះជួយចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះ និងចេះអនាម័យបរិស្ថាននៅតាមដងផ្លូវ និងរស់នៅស្អាត ហូបស្អាត ហើយបើបងប្អូនមានបញ្ហាអ្វីត្រូវចេះរាយការណ៏ដល់អាជ្ងាធរមូលដ្ឋានអោយបានទាន់ពេលវេលាដើម្បីជៀសវៀងជួបនូវបញ្ហាផ្សេងៗកើតឡើងដែលអាជ្ញាធរមិនបានដឹង ។
ក្នុងឱកាសនោះដែរលោក ស៊ុន យី អភិបាលក្រុងប៉ៃលិននិងក្រុមការងារ ទាំងអស់បានធ្វើពិធីឈូសឆាយជានិម្មិតរូបនៃការបើកអោយដំណើរការកសាងផងដែរ។
[youtube id= “wwJJSXoHS8A”]