រដ្ឋលេខាធិការក្រសួងទេសចរណ៍លើកទឹកចិត្តដល់ស្រ្តីអោយខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួន


មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចអគ្គមហាសនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍ នៅមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេស​ចរណ៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងទេសចរណ៍  បានមានប្រសាសន៍លើកទឹកចិត្តដល់ស្រ្តីទាំងអស់អោយខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាពអោយបានខ្លាំងក្លា ដើម្បីក្លាយខ្លួនជាដឹកនាំ ក៏ដូចជាកម្លាំងចលករសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងក្រុមគ្រួសារអោយរីកចំរើនឡើង។ លោកជំទាវបានមានប្រសាសន៍ថា ស្រ្តីជាឆ្អឹងខ្នងដ៍មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍អង្គភាព  ស្ថាប័ន គ្រួសារ សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។ រាជរដ្ឋាភិបានកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកស្រ្តីជាមាតានៃពិភពលោក, ជាកម្លាំងដែលមិនអាចខ្វះបានក្នុងសង្គមជាតិ  សំរាប់ចូលរួមគ្រប់សកម្មភាពក្នុងការលើកកម្ពស់យេនឌ័រ  សមធម៌ រវាងស្រ្តីនិងបុរស អោយមានភាព ទូលំទូលាយ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើស​អើងប្រឆាំងនារីភេទ(ស៊ី-ដ)។ ទន្ទឹមនឹងនេះលោកជំទាវក៍បានស្នើរដល់ថ្នាក់ដឹកនាំ អង្គ​​ភាពជំនាញ​​ពាក់ព័ន្ធ អាជ្ញាធរ ព្រមទាំងម្ចាស់អាជីវកម្មមូលដ្ឋាន ក្រុមហ៊ុននានា ទាំងអស់ត្រូវចូលរួមសហការទប់ស្កាត់ការជួញដូរផ្លូវភេទ និងការជួញដូគ្រឿងញៀន  អោយបានទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់តម្លៃស្ត្រីអោយប្រសើឡើង។

ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តបានមានប្រសាសន៍ថា៖ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដូចជា៖១/ស្រ្តីបំពេញតួនាទី(តាមក្រសួង ស្ថាប័ន អង្គភាព ការងារស្ម័គ្រចិត្ត និងការតព្វកិច្ចជាមេផ្ទះ)។ទី២/ស្រ្តីថែរក្សាសង្គមគ្រួសារ(ណែនាំអបរំកូនចៅអោយក្លាយជាក្មេងល្អក្នុងសង្គម ប៉ិនប្រសប់ចាត់ចែងរាល់ការចាយវាយ សន្សំសំចៃ ទុកដាក់ថែរក្សាទ្រព្យសម្បត្តិក្នុងគ្រួសារ)។ទី៣/ស្រ្តីអាចបង្កើតការងារដោយខ្លួនឯង(តាមរយៈការបង្កើតសហគ្រាស ខ្នាតតូច មធ្យម)។ទី៤/ស្រ្តីអាចរែកពុនសម្ពាយបញ្ហាច្រើនជាងបុរស(ភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យ រាល់គ្រប់បញ្ហា។  ដូច្នេះតាមរយះវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ  អាជីវករ សិស្សា​នុសិស្ស អោយកាន់តែយល់ដឹងពីតួនាទី ភារៈកិច្ចក្នុងការចូលរួមរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងបានស្តាប់ការផ្សព្វផ្សាយនូវអនុសាសន៍១១ចំណុច របស់ សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន និង អនុសាសន៍០៤ ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីល  ធម៍សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ។

បើតាមបញ្ជាក់ពីលោកលឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបាន  អោយដឹងថា៖ការបើកសិក្ខាសិលានៅពេលនេះមានរយៈពេលពេញ១ថ្ងៃ ដែលមានសិក្ខាកាមចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ ម្ចាស់អាជីរកម្ម សិស្សានុសិស្ស សរុបចំនួនប្រមាណ៦០នាក់  ដើម្បីស្តាប់ការណែនាំ អនុសាសន៍សម្តេចអគ្គមហាសនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សិក្សារៀនសូត្រពីវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍ផងដែរ។