លោក ស៊ុន យី និងក្រុមការងារអញ្ជើញសាកសួរសុខ ទុក្ខនាំយកអង្ករនិងថវិកាទៅឧបត្ថម្ភដល់ លោក កែវ ហេង មានជំងឺមហារីកពោះវៀតធំ់


​(21-10-2015) ប៉ៃលិន៖ ថ្ងៃ​ទី២១​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ ស៊ុន​យី​ ប្រធាន​គណៈ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រុង​ប៉ៃលិន​ និង​រួម​ជា​មួយ​ក្រុម​ការងារ​បាន​នាំ​យក​អង្ករ​ និង​ថវិកា​ចំនួន​៣0​ម៉ឺន​រៀល​ទៅ​ឧបត្ថម្ភ​ដល់​ លោក ​កែវ​ ហេង​ អាយុ​៦៩ឆ្នាំ​មាន​ជំងឺ​មហា​រីក​ពោះ​វៀត​ធំ​ ស្ថិត​នៅ​ភូមិ​អូតា​ពុក​លើ ​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។​

​លោក​ ស៊ុន​ យី ​បាន​ប្រសាសន៍​ថាៈ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​ជា​ប្រចាំ ​ដោយ​បាន​ជួយ​ដោះ​ស្រាយ​រាល់​ការ​លំបាក​ខ្វះ​ខាត​ស្បៀង​អាហារ​ និង​ បង​ប្អូន​យើង​ដែល​មាន​ជម្ងឺ​ផ្សេង​ៗ​ផង​ដែរ​។ ​ជាក់​ស្តែង​ពេល​នេះ​ថ្នាក់​ដឹក​នាំ​ក្រុង​ បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អង្ករ​ ថវិកា​មួយ​ចំនួន​ ដើម្បី​ជួយ​សំរួល​ការ​លំបាក​ ជូន​ លោក​ កែ​វ ហេង ​ដែល​មាន​ជំងឺ​មហា​រីក​ពោះ​វៀន​ធំ​។​ ទោះ​បី​សំភារៈ​និង​ថវិកា​វា​មាន​ចំនួន​តិច​តួច​ក៏​ដោយ​ តែ​វា​អាច​ជួយ​សម្រួល​ការ​លំបាក​ក្នុង​ជីវភាព​រស់​នៅ​បាន​មួយ​កំរិត​ដែរ​។​នេះ​ជា​ទឹក​ចិត្ត​ចែក​រំលែក​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​។​

លោក​ ស៊ុន​ យី ​ បាន​ផ្តាំ​ផ្ញើ ​ដល់​ក្រុម​គ្រួសារ​និង​អ្នក​ជំងឺ​សុំ​កុំ​អស់​សង្ឃឹម​ ត្រូវ​ខិត​ខំ ​ព្យាបាល​បន្ត​ទៀត​ ជា​ពិសេស​ត្រូវ​រក​គ្រូ​ពេទ្យ​ជំនាញ​ ដើម្បី​ព្យាបាល​អោយ​បាន​ឆាប់​ជា ​។​ ទន្ទឹម​ត្រូវ​ចេះ​ថែរក្សា​អនាម័យ​ឲ្យ​ល្អ ​ដោយ​រស់នៅ​ស្អាត​ ហូប​ស្អាត​ ផឹក​ស្អាត​ ជា​និច្ច​។​

​អំណោយ​ដែល​បាន​ឧបត្ថម្ភ​ជូន​គ្រួសារ​អ្នក​ជំងឺ​ក្នុង​ឱកាស​នោះ​មាន​ អង្ករ​ ៥០​ គីឡូ​ក្រាម​ ថវិកា​៣០​ម៉ឺន​រៀល​។​

cpp-21-10-2015-004 cpp-21-10-2015-003 cpp-21-10-2015-002 cpp-21-10-2015-001

[youtube id= “dIE7CYujP-c”]