(15-10-2015) ប៉ៃលិន៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នេះ ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់ អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត បានប្រារព្វពីធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៣ឆ្នាំ ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រមប្រឹក្សា ឯកឧត្តម កើត សុធាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋព្រមទាំងព្រះសង្ឃផងដែរ ។
ក្នុងឪកាសនោះដែរក៏មានពិធីគោរពបូជាទានធូបថ្វាយព្រះរតនត្រ័យ និងសម្មាទានសីល សូត្រមន្តបង្សូលស្វាតទ្យាយ និងឧទិសកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋក្នុងថ្ងៃគម្រប់ខួប៣ឆ្នាំ។
ឯកឧត្តម កើត សុធាអភិបាលខេត្តប៉ៃលិន មានប្រសាសន៏ថា៖ការប្រារព្ឋពិធីគោរពព្រះវិញ្ញណខ័ណ្ឌព្រះបរមរតនកោដ្ឋនេះគឺជាបុណ្យខួបគម្រប់ ៣ឆ្នាំនៃការបាត់បង់ព្រះបិតាជាតិ ព្រះមហាវីរៈក្សត្រព្រះបរមតរតនៈកោដ្ធ ហើយក៏ដើម្បីសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះអង្គ ដែលពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ព្រះកាយពលបំពេញព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យជូនជាតិមាតុភូមិពីអាណានិគមបារាំងនិងបានបន្សល់ទុកនូវស្នាប្រហស្ថជាប្រវត្តិសាស្រ្តក្នុងការកសាងស្ថាបនាជាតិអោយបានសំបូរុងរឿងជូនកូនចៅ ចៅតួតរបស់ព្រះអង្គ ។ ទោះបីព្រះអង្គបានសោយទិវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តខ្មែរទូទាំងប្រទេសនៅចងចាំមិនអាចបំផ្លាញបានឡើយនូវព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាដែលព្រះអង្គជាព្រះមហាវីរៈក្សត្រប្រកបដោយទសពិធរាជធម៌ហើយព្រះអង្គបានលះបង់ព្រះកាយពលបំពេញព្រះពលីកម្មដើម្បីសុខសន្តិភាពចំពោះប្រទេសជាតិមាតុភូមិនិងប្រជារាស្រ្តរបស់ព្រះអង្គ។
ក្នុងឱកាសនោះដែរឯកឧត្តមនិងមន្ត្រីក្រោមឱវាទក៏ប្រគេនបច្ច័យដល់ព្រះសង្ឃនៅវត្តប៉ាហ៊ីចំនួន១៩៩៩៩០០រៀលសំរាប់កសាងសមិទ្ធិផលនានាផងដែរ។
[youtube id= “v0zuWeVu9ew”]