(13-10-2015) ប៉ៃលិន៖ ថ្ងៃទី១៣ ខែតុលាឆ្នាំ ២០១៥ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃមកពីវត្តនានាក្នុងខេត្តប៉ៃលិន បាននិមន្តនិងអញ្ជើញសាកសួរសុខទុក្ខដល់អង្គភាពកងទ័ពតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិនស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិន។
បន្ទាប់ពីមតិស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី ព្រហ្ម បាត់ មេបញ្ជាការតំបន់ប្រត្តិបត្តិការសិករងខេត្តរួចមក ឯកឧត្តម កើតសុធា អភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានគិតគូរខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធការពារទឹកដីនៅតាមខ្សែរបន្ទាត់ព្រំដែនជានិច្ច ដោយបានផ្តល់ជំរុំជំរកនិងជីវភាពរស់នៅឲ្យកាន់តែប្រសើឡើង។ ទន្ទឹមនេះថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋនិង ព្រះសង្ឃតែងតែជួយទំនុកបំរុងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាបន្តបន្ទាប់។ ជាក់ស្តែងពេលនេះថ្នាក់ដឹកនាំខេត្តក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃបានសហការគ្នាចុះសាកសួរសុខទុក្ខនិងនាំយកសំភារៈថវិកាជូនដល់កងទ័ព ដែលទាំងអស់នេះ បានបង្ហាញឲ្យឃើញពីសកម្មភាពសាមគ្គីភាពនិងសីល្បៈចែករំលែកសមរភូមិក្រោយផ្សារភ្ជាប់សមរភូមិមុខ។ ឯកឧត្តម កើតសុធា បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យបានជិតស្និទ្ធថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឲ្យបានគង់វង្ស។
អំណោយដែលបានឧបត្ថម្ភដល់អង្គភាពតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិននាពេលនេះ រួមមានអង្ករ១៦ការុង មី៥៣កេះ ទឹកសុទ្ធ១១៥យួរ ទឹកស៊ីអ៊ីវ៣៦យួ ទឹកត្រី៤៥ និងនំអន្សម១ចំនួនធំ ព្រមទាំងឧបត្ថម្ភថវិកាដល់អង្គភាពចំនួន ២លានរៀល ដោយឡែកកងកម្លាំងចំនួន១៦០នាក់ម្នាក់ៗ ៣០០០០រៀលផងដែរ។
[youtube id= “qLSRcSbti4o”]