(11-10-2015) ប៉ៃលិន៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ថុល អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស្ថាប័នជំវិញខេត្ត បានអញ្ជើញចួលរួមកាន់បិណ្ឌទី១៤ នៅវត្តបរហ៊ុយដែលស្ថិតក្នុងភូមិបហ៊ុយ សង្កាត់បយ៉ាខា និងវត្តភ្នំយ៉ាត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តមកើត សុធា និងលោកជំទាវ ឯកឧត្តម ឡី ចាន់ឆាយ និងលោកជំទាវ ឯកឧត្តម ផាន់ ចាន់ថុល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស្ថាប័នជំវិញខេត្តបានអញ្ជើញបូជាទានធូបផ្កាថ្វាយព្រះពុទ្ធធិម៉ានៅក្នុងឧបដ្ឋានសិលានិងប្រារព្ធពិធីថ្វាយបង្គុំព្រះពុទ្ធរូបនិងសម្មាទានសិលទៅតាមកន្លងនៃទំលាប់ប្រពៃណីព្រះពុទ្ធសាសនារបស់ជាតិយើងដែលមានតាំងពីបុរាណមក ដើម្បីជាកិច្ចរំលឹកគុណបុណ្យរតនៈត្រៃ ជាពិសេសរំលឹកគុណដល់ព្រះពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនៅអត្តរៈសាម្មាសាមពុទ្ធិញ្ញាណនិងព្រះធម៌ដ៏ពិសេសពិសាលបន្សល់ទុកសំរាប់ពុទ្ធបរិស័ទគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ននិង បន្តនៅពេលអនាគត់ ។ បុណ្យកាន់បិណ្ឌដែលមានរយៈពេល១៥ថ្ងៃនេះគឺជាសង្ខីភាពបង្ហាញអំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូបចំពោះឧបការៈគុណរបស់បុព្វការីជនបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសលជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យដើម្បីអោយវិញ្ញាណក្ខ័ន្តអ្នកមានគុណគ្រប់រូបបានទៅកាន់ឋានបរមសុខកុំបីអាក់ខានឡើយ ។
នៅក្នុងពិធីកាន់បិណ្ណវេនទី១៤នេះ ឯកឧត្តមកើត សុធា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទទាំងអស់បានអញ្ជើញរាប់បាតនិងវេប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខ័ន្តបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែល ចែកឋានទៅលោកខាងមុខសូមអោយមកទទួលនូវផល្លាអានិសង្ឃសទ្ធាជ្រះ ថ្លាដែលឧត្តមប្រគល់ជូនតាមរយៈព្រះសង្ឃ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៤នៅវត្តបរហ៊ុយនេះ ឯកឧត្តម កើតសុធា បានវេប្រគេនព្រះសង្ឃនូវសំភារៈ រួមមានៈ អង្ករ២ការ៉ុង មី ទឹកសុទ្ធ ទឹកក្រូច តែ ទឹកដោះគោ ស្លាដក់ ព្រមទាំងបច័យចំនួន៣ម៉ឺនរៀលក្នុង១អង្គ និងប្រគេនបច្ច័យតំកល់ទុកសំរាប់បន្តកសាងសមិទ្ធិផលនានាក្នុងវត្តចំនួន២២៦២០០០ រៀល និងប្រគេនព្រះគុណខេត្តប៉ៃលិននៅវត្តភ្នំយ៉ាត សំភារៈមានដូចជាៈអង្ករ ភេជ្ជៈគ្រប់មុខ និងថវិការ១៧៧៩៥០០រៀល និង១១០ដុល្លាផងដែរ។
[youtube id= “nyrR8oYrhPM”]