នៅរសៀល ថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហុក សុផល អនុប្រធាន ស.ស.យ.ក.ខេត្ត រួមសហការជាមួយនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក. ខេត្ត បានដឹកនាំក្រុមការងារ យុវជន ស.ស.យ.ក. ខេត្ត ឃុំ សង្កាត់ ចុះជួយជួសជុល សាងសង់ ប្រក់ដំបូលលំនៅដ្ឋានជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នាពេលថ្មីៗនេះឡើងវិញ ចំនួន ២ខ្នងផ្ទះ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា: ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងខេត្តកន្លងមក ត្រូវបានលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន បានចុះផ្តល់អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី២៧ ខែមេសា ដោយក្នុងនោះលោកជំទាវបានឲ្យក្រុមការងារត្រៀមរៀបចំឧបករណ៍សម្ភារៈ ដើម្បីចុះជួយជួសជុល សាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋរងគ្រោះដែលមានជីវភាពខ្វះខាត ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលពុំមានលទ្ធភាពក្នុងការសាងសង់លំនៅដ្ឋានខ្លួនឯងឡើងវិញ លើគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដែលបានផ្ដល់ជូននាពេលកន្លងមក៕ វួច ពឿន