(19-09-2015) ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្ត្រ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ការិយាល័យតំណាងរាស្ត្រ សាខាកាកបាទក្រហម និង យុវជនស.ស.យ.ក ខេត្តប៉ៃលិន បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូន ប្រជាពលរដ្ឋ ចំនួន ៣៥៧ គ្រួសារ ស្ថិតនៅ១២ភូមិ ក្នុងឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៦-១៧ កញ្ញាឆ្នាំ ២០១៥ ។ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ក ១០គីឡូក្រាម ,ត្រីខ ៦កំប៉ុង , មី១០កញ្ជប់ និងថវិការបស់ឯកឧត្តម អ៊ី ឈាន ២០.០០០ រៀល ផងដែរ ។