ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ ទួលល្វាប្រជុំពង្រឹងក្រុមការងារ បក្សតាមភូមិ


(19-09-2015) ខេត្តប៉ៃលិន៖ នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​លោក​ ឌិន​ គឹម​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​បាន​ដឹកនាំ​ប្រជុំ​ក្រុម​ការងារ​បក្ស​ភូមិ​ ដែល​កិច្ច​ប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ អនុ​ប្រធាន​ក្រុម​កាងារ​ និង​សមា​ជិក​សមា​ជិការ​បក្ស​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​មួយ​ចំនួន​ទៀត​។​

​លោក​ ឌិន​ គឹម​ បាន​មាន​ប្រ​សាសន៍​ថា​ កិច្ច​ប្រ​ជុំ​ជា​មួយ​ក្រុម​ការងារ​នៅ​តាម​ភូមិ​ទាំង​អស់​ពេល​នេះ​គឺ​ដើម្បី​ពង្រឹង​ក្រុម​ការងារ ​និង​រៀប​ចំដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ថ្នាក់​មូល​ដ្ឋាន​ក្នុង​សង្កាត់​ទួល​ល្វា​ឲ្យ​ប្រសើរ​ឡើង​។​លោក​បន្ត​ថាៈ​កន្លង​មក​មាន​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ដូច​ជា​បញ្ហា​ធ្វើ ​អត្ត​សញ្ញាណ​ប័ណ្ណ​ខុស​ឈ្មោះ​ជាមួយ​ សៀវ​ភៅ​គ្រួសារ​ សំបុត្រ​កំណើត​ ជាដើម​ ដែល​បញ្ហា​នេះ​ក្រុម​ការងារ​ទទួល​ខុស​ត្រូវ​តាម​ភូមិ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្រង់​ស្ថិតិ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ស្នើ​ដល់​មន្ត្រី​នគរបាល​ចុះ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​បង​ប្អូន​បាន​ទាន់​ពេល​វេលា ​ព្រោះ​ថា​អត្ត​សញ្ញាណ​ប័ណ្ណ​មាន​សារៈ​សំខាន់​ណាស់ ​សំរាប់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យក​ទៅ​បំរើ​ការងារ​ផ្សេង​ៗ​ ក៏​ដូច​ជា​សំគាល់​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ផង​ដែរ​។​ ទន្ទឹម​នេះ​ក្រុម​ការងារ​ក៏​បាន​ ណែនាំ​អោយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បន្ត​នូវ​វប្ប​ធម៌​ គោរព​ស្រឡាញ់ ​សាមគី្គ​ភាព​ ឯក​ភាព​គ្នា​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​អ្នក​មាន​លទ្ធ​ភាព​ជួយ​អ្នក​គ្មាន​លទ្ធ​ភាព​ ជា​ពិសេស​ត្រូវ​ពង្រឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​ឲ្យ​មាន​សុវត្តិ​ភាព​ល្អ ​ដើម្បី​បង្ក​លក្ខណៈ​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ប្រកប​របប​រក​ស៊ី​ចិញ្ចឹម​ជីវ​ភាព​រីក   ​ចំរើន​ឡើង​។​

cpp-19-09-2015-001 cpp-19-09-2015-002 cpp-19-09-2015-003 cpp-19-09-2015-004

[youtube id= “FCpRaRG3Juw”]