ថ្ងៃច័ន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បានស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញដឹកនាំក្រុមយុវជន សសយក និងមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ លេងល្បែងប្រជាប្រិយខ្មែរ និងចែកអាហារ ផ្លែឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដែលមកលេងកំសាន្តនៅក្នុងឱកាសសង្រ្កាន្តប៉ៃលិន។