ថ្នាក់ដឹកនាំខេត្តប៉ៃលិននាំយកអំណាយចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះស្បៀងចំនួន១១គ្រួសារនៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិននិង១៣គ្រួសារនៅភូមិអណ្តូងថ្មឃុំស្ទឹងកាច់ ស្រុកសាសាក្រៅ


(11-09-2015) ខេត្តប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ​ឆ្នាំ​២០​១៥​ ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​ដឹក​នាំ​ដោយ​លោក​ជំទាវ​ ជា ​លាប​ អភិ​បាល​រង​ខេត្ត​ លោក​ ឌិន​ គឹម​ ប្រធាន​មន្ទីរ​សាធា​ណការ​នឹង​ដឹក​ជញ្ជូន​ខេត្ត​ លោក​ ស្រី​ សោ ម​ន្នីរ័ត្ន​ ប្រធាន​មន្ទីរ​អភិ​វិឌ្ឍន៏​ជន​បទ​ខេត្ត​ ព្រះ​តេជ​គុណ​ សាន់​ លី​ ព្រះ​មេ​គណ​ធម្ម​យុត្ក​និកាយ​ខេត្ត​ បាន​យក​អំណាយ​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចំនួន​១១​គ្រួសា​នៅ​ភូមិ​ពេជ្រ​គីរី​ សង្កាត់​ប៉ៃលិន​ និង​១៣​គ្រួសារ​ទៀត​នៅ​ភូមិ​អណ្តូង​ថ្ម​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាសា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

ព្រះ​តេជ​គុណ​ សាន់​ លី ​បាន​មាន​សង្ឃ​ដិកា​ថា​ សំភារៈ​ទាំង​អស់​នេះ​បាន​មក​ពី​ការ​ចូល​រួម ​ពី​សប្បុ​រស​ជន​ជិត​ឆ្ងាយ​ដែល​ចួល​រួម​មូល​ក្នុង​និធិ​ដើម្បី​នាំ​យក​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ ខ្វះ​ខាត​ស្បៀង​ និង​អង្ករ​បាន​មក​ពី​ការ​ចូល​រួម​របស់​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ប៉ៃលិន​។​

លោក​ ជំទាវ​ ជា ​លាប​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ពាំ​នាំ​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ខេត្ត​ ជូន​ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​ជា​និច្ច​កាល​ថ្នាក់​ដឹក​នាំ​ខេត្ត​ តែង​តែ​គិត​គូរ​ពី​ទុក្ខ​ របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ ហើយ​តែង​បាន​នាំ​យក​អំណោយ​ ថវិកា​ សំភារៈ​គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ទៅ​ឧបត្ថម្ភ​ ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ឧប​ត្តិ​ហេតុ​ផ្សេង​ៗ​ដូច​ជាៈ​ គ្រោះ​ភ្លើង​​ឆេះ​ផ្ទះ​ គ្រោះ​ធម្ម​ជាតិ​ រាំង​ស្ងួត​ ទឹក​ជំនន់​ ស្ត្រី​សំរាល​កូន​មាន​ជីវ​ភាព​ក្រីក្រ​ ជន​ចាស់​ជរា​គ្មាន​ទី​ពឹង​ ជា​ដើម​។​ជាក់​ស្តែង​ពេល​នេះ​ក្រុម​ការ​ងារ​ថ្នាក់​ខេត្ត​បាន​ចុះ​មក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំណោយ​ចែក​ជូន​គ្រួ​សារ​ខ្វះ​ខាត​ស្បៀង​ដើម្បី​ចូល​រួម​ជួយ​រំ​លែក​ទុក​លំបាក​ដល់​ក្រុម​គ្រួ​សារ​របស់​បង​ប្អូន​  បើ​ទោះ​ជា​អំណោយ​ទាំង​​នេះ​តិច​តួច​ ក៏​ពិត​មែន​  តែ​វា​អាច​យក​​ដោះ​ស្រាយ​ក្នុង​ជីវ​ភាព​រស់​នៅ​បាន​មួយ​កំរិត​ដែរ​។​ លោក​ជំទាវ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ត្រូវ​ខិត​ខំ​បន្ត​បង្កើន​មុខ​របរ​ទទួល​ទាន​ និង​ត្រូ​វពង្រីក​ការ​ដាំដុះ​ឲ្យ​អស់​លទ្ធ​ភាព​ ហើយ​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​រដូវ​វស្សា​នេះ។​

អំណោយ​ដែល​ថ្នាក់​ដឹក​នាំ​ខេត្ត​នាំ​យក​ចែក​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​១១​គ្រួសា​រនៅ​ភូមិ​ពេជ្រគីរី​ សង្កាត់​ប៉ៃលិន​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​ អង្ករ​៥០​គីឡូ​ក្រាម​ មី​មួយ​កេះ​ ទឹក​ត្រី​ ទឹក​សាអ៊ីវ ​ ទឹក​សុទ្ធ ​​ស្ករ​ស​ តែ ​និង​ថវិកា​ ១០​ម៉ឺន​រៀល​។​ ចំនែក​ប្រជា​ពល​រដ្ឋ​១៣​គ្រួសារ​ទៀត​នៅ​ភូមិ​ភូមិ​អណ្តូង​ថ្ម​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាសា​ក្រៅ ​ក្នុង​មួយ​គ្រួសា​ទទួល​បាន​ អង្ករ​៥០​គី​ឡូ​ក្រាម​ មី​មួយ​កេះ​ ទឹក​ត្រី​ ទឹក​ស៊ី​អ៊ីវ​ ទឹក​សុទ្ធ​ ស្ករ​ស​ តែ​និង​ថវិកា​ ៥​ម៉ឺន​រៀល​ផង​ដែរ​។​

cpp-11-09-2015-001 cpp-11-09-2015-002 cpp-11-09-2015-003 cpp-11-09-2015-004 cpp-11-09-2015-005 cpp-11-09-2015-006 cpp-11-09-2015-007 cpp-11-09-2015-008

[youtube id= “OCmM0t44hOg”]