ប្រជាពលរដ្ឋខ្វះខាតស្បៀង ចំនួន១៣០៣គ្រួសារ មកពីសង្កាត់ទាំង០៤ ក្នុងក្រុងប៉ៃលិន ទទួលអំណោយ របស់រាជរដ្ឋាភិបាលតាមរយះមន្ទីរសង្គមកិច្ចខេត្តប៉ៃលិន


(30-08-2015) ខេត្តប៉ៃលិន៖ ព្រឹក​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នំា​២០១៥​ នៅ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ប៉ៃលិន​ បាន​រៀប​ចំ​ចែក​អំណោយ​ ជូន​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ស្បៀង​ចំនួន​១៣​០៣​គ្រួសារ​មក​ពី​សង្កាត់​ទាំង​៤​នៅ​ក្នុង​ក្រុង​ប៉ៃលិន​ ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ កើត​សុធា ​អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ ។​

​លោក​ ស៊ុន ​យី ​អភិបាល​ក្រុង​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថាៈ​អំណោយ​ដែល​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នាពេល​នេះគឺ​ជា​អំណោយ​របស់​រាជ​រដ្ឋា​ភិបាល​តាម​រយះ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ ហើយ​ចែក​ជូន​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្វះ​ខាត​ស្បៀង​ចំនួន​១៣​០៣​គ្រួសារ​មក​ពី​៤​សង្កាត់​ទូ​ទាំង​ក្រុង​ប៉ៃលិន។​

ឯក​ឧត្តម​ កើត ​សុធា​ អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថាៈ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន​សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​បាន​គិត​គូ​ខ្ពស់​ពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។​ ជាក់​ស្តែង​ពេល​ដែល​ប្រជាពល​រដ្ឋ​យើង​ជួប​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ​ រាជ​រដ្ឋា​ភិបាល ​ក៏​ដូច​ជា​កាក​បាទ​ក្រហម​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​អំណោយ​ជូន​បង​ប្អូន​គ្រប់​ពេល​វេលា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​អ្វី​ឡើយ​។ឯក​ឧត្តម​បន្ត​ថាៈ​ការ​ផ្តល់​អំណោយ​ របស់​រាជ​រដ្ឋា​ភិបាល​នា​ពេល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​នូវ​ការ​ខ្វះខាត​របស់​បង​ប្អូន​ ខណៈ​ពេល​នេះ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​មាន​ភាព​រាំង​ស្ងួត​អូស​បន្លាយ​យូរ​ធ្វើឲ្យ​ផល​ដំណាំ​ខូច​ខាត​។​ហើយ​បើ​ទោះបី​ជា​អំណោយ​ទាំង​នេះ​វា​មាន​ចំនួន​តិច​តួច​ក្តី​ តែ​វា​អាច​យក​ទៅដោះ​ស្រាយ​នូវ​ការ​លំបាក​ខ្វះ​ខាត​របស់​បង​ប្អូន​បាន​មួយ​កំរិត​ដែរ​។​ដូច្នេះ​សូម​បង​ប្អូន​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​បង្ក​បង្កើន​ផល​ដាំ​ដំ​ណាំ​ស្បៀង​គ្រប់​មុខ​និង​ចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ​ដើម្បី​ដោះ​ស្រាយ​​ជីវ​ភាព​របស់​បង​ប្អូន​ឲ្យ​បាន​ប្រសើ​ឡើង​ ជា​ពិសេស​ត្រូវ​ចេះ​សំអាត​អនា​ម័យ​និង​ថែទាំ​សុខ​ភាព​ដោយ​រស់​នៅ​ស្អាត​ ហូប​ស្អាត​ ផឹក​ស្អាត​។​ឯក​ឧត្តម​ក៏​បាន​អំពាវ​នាវ​ដល់​បង​ប្អូនប្រជា​ពល​រដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ត្រូវ​ចូល​រួម​សហការ​ជា​មួយ​កម្លាំង​សម​ត្ថ​កិច្ច​ អាជ្ញា​ធរ​មូល​ដ្ឋាន​ឲ្យ​បាន​ជិត​ស្និទ្ធ​ចូល​រួម​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ត​ភាព​ទាំង​៩​ចំណុច​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ លប់​បំបាត់​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ ចោរ​កម្ម​កុំ​ឲ្យ​មាន​ ក្នុង​ភូមិ​ឃុំ​សង្កាត់​របស់​យើង។​អំណោយ​ដែល​ចែក​ជូន​ប្រជាពល​រដ្ឋ​ទាំង​១៣​០៣​គ្រួសារ​ដោយ​១គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម​។

cpp-30-08-2015-005 cpp-30-08-2015-004 cpp-30-08-2015-006 cpp-30-08-2015-007 cpp-30-08-2015-008 cpp-30-08-2015-003 cpp-30-08-2015-016 cpp-30-08-2015-014 cpp-30-08-2015-013 cpp-30-08-2015-012 cpp-30-08-2015-011 cpp-30-08-2015-010 cpp-30-08-2015-009 cpp-30-08-2015-015 cpp-30-08-2015-018 cpp-30-08-2015-017 cpp-30-08-2015-002 cpp-30-08-2015-001

[youtube id= “XRlEO7dW5C0”]