នៅរសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានប្រារព្វទិវា វប្បធម៌ជាតិ៣មិនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ។ ទិវានេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដោយមានកាអញ្ជើញចូលរួមពី លោកជំទាវ នេត្រ ភូម៉ារី អនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ព្រមទាំង លោក/លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ យាយជី តាជី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។
លោកព្រហ្ម រដ្ឋា ប្រធានមន្ទីរមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៥នៃរដ្ឋភា ដែលមានសម្តេចអគ្គមហាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់លើកស្ទួយវិស័យវប្បធម៌ ដោយសំរេចយកប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ក្នុងគោលបំណងធ្វើឲ្យប្រជាមហាជន ជាពិសេសយុវជនទូទាំងប្រទេស ត្រូវបង្កើនការស្រលាញ់ មានស្មារតីចូលរួមក្នុងកាផ្ទេរ និងទទួលយកនូវចំណេះដឹងក៏ដួចជាវប្បធម៌ចំរុះនៅខេត្តប៉ៃលិនឲ្យបានស្ថិតស្ថេគង់វង្ស ដែលជាមូលដ្ឋានគ្រឹះនៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខក្សាន្តរបស់សង្គមជាតិ។ លើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ក្នុងការរួមចំណែកអភឌ្ឍន៏សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតស្នាដៃ ការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពណិជ្ជកម្ម និងទេសចរណ៍។ បង្កើនការចូលរួមក្នុងការសិក្សា ស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឲ្យបានគង់វង្សល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ លើកស្ទួយការប្រើប្រាស់សក្តានុពល វប្បធម៌ ក្នុងន័យដើម្បីបង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនឲ្យខិតខំបង្កើតស្នាដៃវប្បធម៌ថ្មីៗប្រកមដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងកាចូលរួមអភវឌ្ឍន៏សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ជំរុញឲ្យមានការចូលរួមដោយទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៏វប្បធម៌ជាតិ ព្រមទាំងលើកស្ទួយនូវវប្បធម៌ចំរុះឲ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយនិរន្តភាព និងសន្តិភាពដោយមិនប្រកាន់នូវនិន្នាការនយោបាយជំនឿសាសនា និងពណ៌សម្បុរ។ ចូលរួមយ៉ាងសម្មកក្នុងការស្រាវជ្រាវ និងចងក្រងរក្សាទុកឲ្យបានគងវង្សនូវឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាព និងអភិវឌ្ឍន៏ធនធានមនុស្ស ដែលជាចតុកោណទី៤នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤សម្រាប់និតិកាលនៃរដ្ឋសភា។ ស្របពេលជាមួយគ្នានេះផងដែររារដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការបណ្តុះបណ្តាលអ្នកបន្តវេន សំដៅជំរុញកាអភិរក្សនិងកាអភិវឌ្ឍ ន៏វប្បធម៌ជាតិ ជាពិសេសសំឯឯៃឌដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយវប្បធម៌ជាតិ ដែលជាគោលដៅចម្បងមួយក្នុងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ លោកជំទាវបន្តថា ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រ និងបានផ្តល់អាទិភាពខ្ពស់ចំពោះវិស័យវប្បធម៌ ដោយចាត់ទុកថាវប្បធម៌ គឺជាប្រលឹងជាតិ និងជាអត្តសញ្ញាណជាតិដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការក្សាភ្ជាប់ទំនាក់ទំនង់ដ៏រឹងមាំពីសម័យកាលមួយទៅសម័យកាលមួយ ពីក្រុមមួយទៅក្រុមមួ ពីបុគ្គលម្នាក់ទៅបុគ្គម្នាក់ ធ្វើឲ្យមានទស្សនៈប្រហាក់ប្រហែលគ្នា ឲ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយគ្មានការរើសអើង និងជាកេរមរតក ជាមូលធនប្រកបដោយសក្តានុពលមិនចេះរីងស្ថួត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៏សង្គម សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៏ថា ទិវាវប្បធម៌ជាតិ ៣មិនា ឆ្នាំ២០១៩ នេះបានឈាន់ចូលមកដល់ខួបលើកទី២១ ហើយបានរក្សាប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ។ឯកឧត្តម ប្រាក់ សុណ្ណារ៉ាបន្ថែមថា ការផ្ទេរចំណេះដឹងចំណេះធ្វើ និងទេពកោសល្យវប្បធម៌ ហើយក៏ដូចជាការក្រើនរំលឹក បំផុសនូវស្មារតីស្រលាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនដែលជាទំពាំស្នងឫស្សី ពិព្រោះថា ការថែរក្សាកាពារសម្បត្តិវប្បធម៌ជាតិ គឺជាកាត្វកិច្ចរបស់យើងទាំងអស់គ្នា។ មរតកវប្បធម៌ដែលបុព្វបុរសកម្ពុជាបានបន្សល់ទុក្ខស្នាដៃដ៏ធំធេង គឺបញ្ជាក់អំពីភាពរុងរឿងនៃជាតិសាសន៏ខ្មែរដែលស័ក្កិសមជា ព្រះរាជាណចក្រនៃវប្បធម៌។ឯកឧត្តមបន្តថា ជាក់ស្តែងសម្បត្តិបេតិកភណ្ឌទាំងរូបីនិងអរូបីរបស់ជាតិយើង ចំនួន ៨ ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដូចជារមណីដ្ឋានអង្គរ ប្រាសាទព្រះវិហារ ប្រសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកឬល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោលវត្តស្វាយអណ្តែត ហើយយើងក៏បាន និងកំពុងរៀបចំឯកសារ ដើម្បីស្នើរសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិមួយចំនួនទៀតក្នុងបញ្ជីបេតិកភណ្ឌពិលោក ឬបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាបន្តទៀត។ដូច្នេះយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ដោយមិនត្រឹមតែលើការថែរក្សា ការពារនិងអភិរក្សឲ្យបានគងវង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរូមគ្នាបន្តលើកតម្កើង និងអភិវឌ្ឍន៏សម្បត្តិវប្បធម៌ទាំងអស់នោះ ឲ្យកាន់តែមានជីវិតរស់រវើកថែមទៀត៕ ដោយ៖ វឿន វ៉េត