ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ចុះជួយឃុំ ស្ទឹងត្រង់ ជួបសំណេះ សំណាល ជាមួយ ប្រជាពលរដ្ឋ ក្នុងភូមិទួលខ្ពស់


(29-08-2015) ខេត្តប៉ៃលិន៖ ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០​១៥​ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ដឹក​នាំ​ដោយ​ លោក​ សំ​ សារ៉េត​ ប្រធាន​គណ​កម្មា​ធិការ​គណ​បក្ស​ស្រុក​សាលា​ក្រៅ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ស្ទឹង​ត្រង់​ បាន​ជួបសំណេះ​សំណាល​ជាមួយ​លោក​មេ​ភូមិ​ និង​ប្រជា​ពល​រដ្ឋ​ចំនួន​៧០​នាក់​រស់​នៅ​ក្នុង​ភូមិ​ទួល​ខ្ពស់ ​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​ សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។

កិច្ច​ប្រ​ជុំ​ប្រ​ព្រឹត្ត​ទៅ​រយៈ​ពេល​ពេញ​មួយ​ព្រឹក​ ដោយ​មាន​មន្រ្តី​ជំនាញ​ជុំ​វិញ​សាលា​ស្រុក​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ និង​ព័ត៌​មាន​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ ហើយ​ក៏​ទទួល​យក​នូវ​ព័ត៌​មាន​ និង​ការ​កង្វល់​របស់​ប្រជា​ពល​រដ្ឋ​ ដើម្បី​អោយ​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​ស្រុក​ជួយ​ដោះ​ស្រាយ​ ផងដែរ​។

មាន​ប្រសាសន៍​បូក​សរុប​កិច្ច​ប្រជុំ​លោក​ សំ​ សារ៉េត​ បាន​ទទួល​យក​នូវ​សំណើរ​របស់​ប្រជា​ពល​រដ្ឋ​លើ​បញ្ហា​មួយ​ចំនួន​ដែល​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ដូច​ជា​បញ្ហា​ខ្ទាត​ដុំ​ថ្ម​ពី​ការ​បំផ្ទុះ​ថ្ម​ភ្នំ​ស្ពុង ​មក​ធ្លាក់​នៅ​ក្បែរ​ៗ​ខ្លួន​បង្ក​ការ​ភ័យ​ខ្លាច​លើ​សុវត្ថ​ភាព​ផ្ទាល់​ខ្លួន​  បញ្ហា​គី​ឡូ​ភ្លើង​នៅ​មាន​ការ​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា ​ ការ​ស្នើ​សុំ​អណ្តូង​ស្នប់​ប្រើ​ប្រាស់​ក្នុង​ភូមិ​ជា​ដើម​។​ លោក​សំ​ សារ៉េត​ ក៏​បាន​សំណូម​ពរ​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សៀវ​ភៅ​គ្រួសារ​ សៀវ​ភៅ​ស្នាក់​នៅ ​សំបុត្រ​កំណើត​ និង​អត្ត​សញ្ញាណ​ប័ណ្ណ​អោយ​បាន​គ្រប់​ៗគ្នា​ ព្រោះ​ថា​ អត្ត​សញ្ញាណ​ប័ណ្ណ​ សំបុត្រ​កំណើត​ មាន​សារៈ​សំខាន់​ណាស់​សំរាប់​មនុស្ស​គ្រប់​ៗរូប ​សំរាប់​រកការងារ​ធ្វើ ​ការ​ធ្វើ​ដំណើរ​ និង​ការងារ​ផ្លូវ​ការ​ជា​ច្រើ​ទៀត​។​ លោក​បាន​បន្ត​ថា​ ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ ពិ​សេស​ស្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ លើការ​ពិនិត្យ​ផ្ទៃ​ពោះ​ ការ​សំរាល​កូន​ ត្រូវ​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​នៅ​មណ្ឌល​សុខ​ភាព​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​អាហារ​រូប​ត្ថម​ដល់​កុមារ​ផង​ដែរ​ ព្រោះ​ពួក​គេ​ជា​ទំ​ពាំង​ស្នង​ឬស្សី​ដែល​ត្រូ​បន្ត​វេណ​ពី​មនុស្ស​ចាស់​នៅ​ថ្ងៃ​អនា​គត់​៕

cpp-29-08-2015-001 cpp-29-08-2015-003 cpp-29-08-2015-004 cpp-29-08-2015-002

[youtube id= “opm_LG_-vbY”]