លោក សូ សុខុន ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ដែលបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២​ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ឯកឧត្តម​ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម ផាន់ចាន់ធុល អភិបាល នៃគណអភិបាលខេត្តប៉ៃលិន លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ លោកប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង ស្រុក មន្រ្តីរាជការ ព្រមទាំងលោកមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀតបានចូលរួមផងដែរ។

តាមសេចក្តីប្រកាសលេខ០៣២ ដនស/ប្រក របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីបានសម្រេចតែងតាំង លោក សូ សុខុន ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនជំនួស ឯកឧត្តម ហុក សុផល ដែលត្រូវទទួលភារកិច្ចថ្មីជាអភិបាលរងខេត្តប៉ៃលិន។

……………………………………………………………………………………………………………………………………