សាកសពបុរស់ម្នាក់ត្រូវបានគេឃើញចងកសម្លាប់ខ្លួននៅក្នុងរោងមុខផ្ទះក្នុងភូមិអូរពឺត


ព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ​ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ គេឃើញមានសាកសពបុរស់ម្នាក់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ នៅវេលាម៉ោង៦ និង១០នាទីព្រឹក នៅក្នុងរោងមុខផ្ទះក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាប់ដងផ្លូវជាតិលេខ៥៧ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា។ សាកសពបុរស់នេះ មានឈ្មោះ អែល សំណាង អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះ ហ៊ឹម ស៊ីមន អាយុ៤៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។

​មូលហេតុនៃការចងកសម្លាប់ខ្លួននេះ គេមិនទានដឹងច្បាស់នៅឡើយទេ ដោយសារកន្លងមកមិនមានទំនាស់អ្វីជាមួយគ្រួសារ ឬអ្នកដទៃ ប៉ុន្តែគេដឹងថាបុរស់នេះមានជំងឺសរសៃប្រសាទ។ អ្នកបានឃើញកើតហេតុនេះបាននិយាយថាៈ នៅម៉ោង៥ព្រឹក គេបានឃើញបុរស់នេះដើរចុះដើរឡើងនៅក្បែរៗរោងមុខផ្ទះនេះ តែគេក៏មិនចាប់អារម្មណ៍ឡើយ លុះព្រឹកឡើងម៉ោង៦ និង១០នាទី ទើបគេឃើញបុរស់នេះបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។ ក្រោយឃើញហេតុការណ៍នេះ គេក៏បានឃើញមន្រ្តីនគរបាលជំនាញធ្វើការចុះពិនិត្យនៅកន្លែងកើតហេតុ និងកោសល្យវិច្ច័យអោយបានច្បាស់លាស់ផងដែរ៕ ដោយ៖ វួច ​ពឿន