ក្រុមការងារចុះជួយ សង្កាត់ទួលល្វា ប្រជុំបែងចែក សៀវភៅចុះឈ្មោះ សមាជិកបក្ស ជូនដល់ ក្រុមការងារចុះជួយ ភូមិនានាក្នុង សង្កាត់ទួលល្វា


(24-08-2015) ប៉ៃលិន៖ ថ្ងៃទី២៤ ខែ​សីហា ​ឆ្នាំ២០១៥ ​ក្រុម​ការងារ​ចុះជួយ​សង្កាត់​ទួល​ល្វា​ប្រជុំ​បែង​ចែក​សៀវ​ភៅចុះ​ឈ្មោះ​សមាជិក​បក្ស​ ​ជូន​ដល់​ក្រុម​ការងារ​ចុះ​ជួយ​ភូមិ​នានា​ក្នុង​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។

​លោក​ឌិនគឹម​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​បានមាន​ប្រសាសន៍​ថាៈ​ការ​បែង​ចែក​សៀវ​ភៅ​ស្រង់​សិតិ​និង​ចុះ​ឈ្មោះ​សមា​ជិក​បក្ស​នៅ​តាម​ភូមិ​នានា​ក្នុង​សង្កាត់​ទួល​ល្វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ក្តាប់​កម្លាំង​សមា​ជិក​គណ​បក្ស​ឲ្យ​បាន​ច្បាស់​លាស់​ ជា​ពិសេស​ត្រូវ​ពង្រឹង​កម្លាំង​យុវ​ជន​និង​ត្រូវ​គ្រប់​គ្រង​ពួក​គេជា​ក្រុម​ដើម្បី​ជា​កម្លាំង​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ឲ្យ​ទទួល​បាន​ជ័យជំនេះ​។​លោក​បាន​ផ្តាំផ្ញើ​ដល់​ក្រុមការ​ងារ​គណ​បក្ស​​​ប្រជាជន​​ទាំង​អស់​ ត្រូវគោរព​ស្រឡាញ់​​ប្រជា​ជន ជួយ​ ប្រជាពល​រដ្ឋ​ជួប​ការ​លំបាក​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​​នៅ ​ជាពិសេស​ត្រូវ​ពង្រឹង​សាម​គ្គីភាព​ឯក​ភាព​គ្នា​ឲ្យ​បាន​ល្អ ​ព្រោះថា​កត្តា​សាម​គ្គី​នេះ​វា​មាន​សារៈ​ណាស់​ដែល​​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​ទទួល​បាន​នូវ​ជ័យ​ជំនះ​គ្រប់​កាលៈ​ទេសៈ​កន្លង​មក។​ទន្ទឹម​នេះ​ក្រុម​ការងារ​ត្រូវ​ផ្សព្វ​ផ្សាយ​និង​ជួយ​សំរួល​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ឲ្យ​ពួក​គាត់​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ​ព្រោះ​ថា​នៅ​ពេល​បោះឆ្នោត​ខាង​មុខ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​សំរាប់​សំគាល់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ បើ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ទេ​គ្មាន​សិទ្ធ​បោះ​ឆ្នោត​ទេ​។

cpp24-08-2015-001 cpp24-08-2015-002 cpp24-08-2015-003 cpp24-08-2015-004 cpp24-08-2015-005 cpp24-08-2015-006

[youtube id= “LKqebAegbyw”]