រដ្ឋបាលខេត្តប៉ៃលិនរៀបចំការបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋ


ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តប៉ៃលិនក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ុំ ហៀង សភាពាណ្ជិកម្មខេត្ត ព្រមទាំងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។