យប់ថ្ងៃ១១រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២ ខែមករាឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានអញ្ជើញចូលរួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចរាចរណ៍ និងគ្រឿងញៀន នៅលើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីពង្រឹងសុវត្តិភាពសន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្ត ៕