រសៀលថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំសន្និបាទបូកសរុបការងារប្រចាំឆ្នាំ និងផ្សព្វផ្សាយលទ្ធផលមហាសន្និបាទទូទាំងប្រទេសលើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា ពេញមួយថ្ងៃ ដោយទទួលបានជោគជ័យ និងផ្លែផ្កា។
បញ្ជាក់៖ ពិធីបិតសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងដឹកនាំអង្គសន្និបាតពេញមួយថ្ងៃដោយលោកជំទាវ បាន ស្រីមុំ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.កខេត្តប៉ៃលិន។ អង្គពិធីទាំងមូលសមាជិក សមាជិកាបានចូលរួមធ្វើបទអន្តរាគមន៍ លើសមិទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត យ៉ាងផុលផុស ។
អង្គសន្និបាតទាំងមូលបានបញ្ចប់ ដោយជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសមាជិកម្នាក់ៗ៕