(23-08-2015) ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បរយ៉ាខា និង លោកស៊ុន យី អនុប្រធានក្រុមការងារ បានជួបសំណេះសំណាល ជាមួយសាខាក្រុមបក្ស សង្កាត់បរយ៉ាខា ដើម្បីរៀបចំសមាជិកបក្សថ្មីដែលទើបគ្រប់អាយុបោះឆ្នោត និងការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៏ ថា ការរៀបចំសមាជិកក្រុមបក្ស គឺដើម្បី អោយមានមូលដ្ឋានជាក់លាក់ គ្រប់គ្រងច្បាស់លាស់ពិតប្រាកដ ហើយការរៀបចំនេះយើងត្រូវជ្រើសរើសយកសមាជិកបក្សចាប់ពីអាយុ១៥ឆ្នាំឡើងទៅ។ ឯកត្តមបានបន្តថា ចំពោះការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គឺចង់ដឹងពីចំនួនសមាជិកបក្សជាក់លាក់ ពិតប្រាកដ ។ ហេតុនេះ ប្រធានសាខាបក្សភូមិនីមួយៗ ត្រូវពិនិត្យ និង ក្ដាប់ សមាជិកបក្សយើង តាមក្រុម ឲ្យបានអោយបានច្បាស់លាស់ ហើយត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ។ ឯកឧត្តមបានបន្ថែមថា ប្រធានសាខាក្រុមបក្ស មានតួនាទីយ៉ាងសំខាន់ ព្រោះពួកគាត់រស់នៅជិតស្និត ដឹងសុខ ដឹងទុក្ខ និងការរស់នៅប្រចាំថ្ងៃជាមួយប្រជាពលរដ្ឋ ហើយបើសិនមានបងប្អូនយើងណាម្នាក់ក្នុងក្រុម ក្នុងភូមិ មានបញ្ហាអ្វីកើតឡើង សូមរាយការណ៍មកក្រុមការងារ ជាបន្ទាន់ដើម្បីអោយក្រុមការងារចុះដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេល។ ឯកត្តមក៏បានសំណូមពរដល់សមាជិកសមាជិកាបក្សទាំងអស់ត្រូវខិតខំបន្តថែរក្សាសន្តិភាព និងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបានល្អ ហើយបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ពិសេសចងក្រងក្នុងជួរយុវជនឲ្យបានច្រើន ព្រោះពួកគេជាកម្លាំងស្នូលរបស់់គណបក្សដ៏រ៉ឹងមាំទៅថ្ងៃមុខ។ ក្រុមការងារបក្សទាំងអស់ក៏ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ បន្តទៀត ដើម្បីអនុវត្តការងារកសាងកម្លាំងបក្សនៅមូលដ្ឋានឲ្យបានកាន់តែ ជោគជ័យ។
[youtube id= “183NPjwy2hg”]