លោកវរៈសេនីយ៍ទោ ផាន់ វីរៈ ត្រូវបានតែងតាំងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំថ្មី


ថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន មានពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកអភិបាលក្រុង/ ស្រុក កងកំប្រដាប់អាវុធ លោក- លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្តជាច្រើនទៀត។

តាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកវរៈសេនីយ៍ទោ ផាន់ វីរៈ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំជំនួស លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងថ្មីជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ៕ វួច ពឿន