ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ,លោក ជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្ត, ឯកឧត្តម ធូ ភា អភិបាលរងខេត្ត រួមដំណើរដោយលោកឧត្តមសេនីយ៍ត្រីជា ជា ចាន់ឌិន ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត, តំបន់ប្រតិប័ត្តការសឹករងខេត្ត ព្រមទាំងលោក- លោកស្រីប្រធានមន្ទីរមួយចំនួនទៀត បានអញ្ជើញគោរពវិញ្ញាណខ័ន្ធសព ឯកឧត្តម ឌូ ម៉យ អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សគម្មុយនីស វៀតណាម នៅស្ថានកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅខេត្តបាត់ដំបង។
ក្នុងពិធីកិច្ចនៃការគោរពវិញ្ញាណខ័ន្ធនេះ ឯកឧត្តម ផាន់ ចាន់ធុល និងគណៈប្រតិភូទាំងអស់បានអញ្ជើញដាក់ការ៉ោនផ្កា និងអុជធូប គោរពដល់វិញ្ញាណខ័ន្ធសព ឯកឧត្តម ឌូ ម៉យ និងមានការចារលើសៀវភៅក្រាំងមាស ចូលរួមរំលែកនូវមរណទុក្ខដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម ដែលបានបាត់បង់នូវឥស្សរជន, ថ្នាក់ដឹកនាំថ្នើមរបស់ខ្លួន។
ការចូលរួមគោរពវិញ្ញាណខ័ន្ធសពរបស់ថ្នាក់ដឹកនាំជាតិរបស់វៀតណាមនេះ គឺជាស្មារតីស្មារតីគោរពស្រឡាញ់ ការអោយតម្លៃ និងកិច្ចសហប្រតិប័ត្តការល្អរវាងរដ្ឋបាលខេត្តប៉ៃលិន និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលជាមិត្ត ភូមិផងរបងជាមួយ របស់កម្ពុជា៕ ដោយ៖ វួច ពឿន