ថ្នាក់ដឹកនាំខេត្តប៉ៃលិនបានយកអំណោយចែកជូនបង ប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារស្ថិតនៅភូមិ ទួលខ្ពស់ ឃុំស្ទឹងត្រង់ និង១គ្រួសារទៀតស្ថិតក្នុងភូមិ ឬស្សីលើ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ


(13-08-2015) ប៉ៃលិន៖ ថ្ងៃ​ទី​១៣ ​ខែ​សីហា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ ជា ​លាប ​អភិបាលរង​ខេត្ត​ប៉ៃលិន​រួម​ដំណើរ​ដោយ​ លោក​ស្រី ​សោ ​មន្នីរ័ត្ន​ ប្រធាន​អភិឌ្ឍន៏​ជនបទ​ លោកស្រី​ ស្រ៊ី ​ចាន់អេង​ អនុប្រធាន​មន្ទីរ​ព័ត៌មាន​ និង​ក្រុម​ការងារ​ជា​ច្រើន​នាក់​ទៀត​ បាន​នាំ​យក​សំភារៈ​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣គ្រួសារ​ស្ថិត​នៅ​ភូមិ​ទួលខ្ពស់​ ឃុំ​ស្ទឹងត្រង់​ និង​១គ្រួសារ​ទៀត​ស្ថិត​ក្នុង​ភូមិ​ឬស្សីលើ​ ឃុំ​អូរអណ្តូង​ ស្រុក​សាលាក្រៅ​ ។

លោក​ជំទាវ​ ជា​ លាប​ អភិបាលរង​ខេត្ត​ប៉ៃលិន ​ក្នុង​នាម ​ឯកឧត្តម​ កើត សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​សម្តែង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​គ្រួសារ​ក្រីក្រ​ខ្វះខាត​ស្បៀង ​និង​បងប្អូន​មាន​ជម្ងឺ​ប្រចាំកាយ  ​ព្រម​ទាំង​បាន ​សំណូមពរ​ដល់​បង​ប្អូន​ទាំង​អស់​កុំ​មាន​ការ​អស់​សង្ឃឹម​ត្រូវ​ប្រឹង​ប្រែង​ប្រកបរបរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។​លោក​ជំទាវ​បន្តថា៖ ​ថ្នាក់​ដឹកនាំ​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ ពី​សុខ​ទុក្ខ ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន​ ហើយ​បាន​នាំយក​អំណោយ​ ថវិកា ​សំភារៈ​គ្រឿង​ឧបភោគ ​បរិភោគ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ឧបត្តិហេតុ​ផ្សេងៗ​ដូចជាៈ​ គ្រោះ​ភ្លើង​ឆេះ​ផ្ទះ ​គ្រោះ​ធម្មជាតិ ​រាំងស្ងួត​ ទឹកជំនន់​ ស្ត្រី​សំរាលកូន​មាន​ជីវភាព​ក្រីក្រ ​ជន​ចាស់ជរា​គ្មានទីពឹង ​ជាដើម​។​ជា​ការ​ពិត​ណាស់​គ្រាន់​តែ​ទទួល​ដំណឹង​ថា​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​នូវ​ការ​លំបាក​ក្នុង​ជីវភាព​ ក្រុម​ការងារ​បាន​នាំ ​យក​សំភារៈ​ចែក​ជូន​បង​ប្អូន​ភ្លាម​។ ​ទោះ​បី​សំភារៈ​ទាំងនេះ​មិនអាច​ឆ្លើយ​តប​ការ​ខ្វះខាត​គ្រប់​ពេល​ក៏ពិត​មែន​ តែវា ​អាច​ដោះ​ស្រាយ ​ជីវភាព​បងប្អូន​បាន​កំរិត​ផង​ដែ​រ។

​លោក​ជំទាវ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​អនាម័យ​និង​ត្រូវចេះ​ការពារ​កូន​ចៅ​ ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ​ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​ជំងឺ​ឆ្លង​ផ្សេ​ងៗ​ ​ដែល​តែង​តែ​កើត​រាត​ត្បាត​ក្នុង​រដូវ​វស្សា ​ពិសេស​ដូច​ជា​ជំងឺ​រាក​ ជំងឺ​គ្រុន​ចាញ់​និង​ជំងឺ​គ្រុន​ឈាម​ជា​ដើម​ ​។ ក្នុង​ករណី​នេះ​ប្រសិនបើ​យើង​មាន​ការ​ធ្វេស​ប្រហែស​ដោយ​ពុំ​បាន​ការពារ​ទុកជា​មុន​ទេ​ ​ក្រុម​គ្រួសារ​របស់​បង​ប្អូន​មាន ជំងឺ​​ ​ហើយ​ត្រូវ​ចំណាយ​ថវិកា​ព្យាបាល ​ខាតបង់ ​ពេល​វេលា​សម្រាប់​ប្រកប​របរ​រក​ស៊ី​ ​ផង​ដែរ។

​អំណោយ​ចែក​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​៤គ្រួសារ ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​៥០​គីឡូក្រាម ​ទឹក​ត្រី១​យួ​ ត្រីខ១​យួ ​មី១​កេះ​ ស្ករស ១កញ្ចប់​។

13-08-2015-001 13-08-2015-002 13-08-2015-003 13-08-2015-004 13-08-2015-005 13-08-2015-006

[youtube id= “wiekLTQakQs”]