ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅប្រជុំជ្រើសរើសភ្នាក់ងារតំណាងគណបក្សចូលរួមសង្កេតការចុះឈ្មោះបោះឆ្នោត


ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ​ជួយឃុំសាលា​ក្រៅ​បានរៀបចំកិច្ចប្រជុំ​ជ្រើសរើសភ្នាក់ងារតំណាងគណបក្សប្រជាជនកម្ពុជាក្នុងឃុំសាលាក្រៅ សំរាប់ ចូលរួមសង្កេតការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក រាម សុមាន ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅ និងមានលោក- លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះជួយភូមិ មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មន្ទីរផែនការខេត្ត, ​មន្ទីរ​ធនធាន​ទឹក, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, សមាជិកក្រុមប្រឹក្សារស្រុក ក្រុមប្រឹក្សាឃុំ និងភូមិសរុប​ប្រមាណជា៤០​នាក់ បានអញ្ជើញចូលរួម។

លោក រាម សុមាន ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជាចុះ​ជួយឃុំសាលាក្រៅ​បាន​មានប្រសាសន៍ថាៈ កិច្ចប្រជុំនាពេលនេះ ក្រៅអំពីការជ្រើសរើសភ្នាក់ងារតំណាង​គណបក្ស​ ដើម្បីចូល​រួមសង្កេតការចុះឈ្មោះបោះឆ្នោត យើងក៏មានលើកយកបញ្ហាប្រឈមនានា​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំសាលាក្រៅមកពិនិត្យ និងពិភាក្សាដោះស្រាយ , ពិនិត្យសភាពការណ៍​នយោបាយក្នុងដំណាក់​កាលថ្មី, ពង្រឹងការងារភូមិ​ឃុំមានសុវត្ថិភាព, រៀបចំការងារចុះឈ្មោះបោះឆ្នោត, ​រៀប​ចំពិធី​ថ្លែង​អំណរគុណ​ចំពោះ​សមាជិក​ សមាជិការ និងប្រជាពលរដ្ឋ ដែលបានផ្តល់​ទម្នុកចិត្តបោះ​ឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា, ការងារធ្វើ​ស្ថិតិចំនួន​យុវជន យុវនារីទើបគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណ​បណ្ណ័សញ្ជាតិខ្មែរ និងការងារបន្តធ្វើបច្ចុប្បន្នភាពសមាជិកគ្រួសារបក្សប្រជាជនកម្ពុជាក្នុងឃុំ​សាលាក្រៅ៕ ដោយៈ វួច ពឿន