រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ លោក រាម សុមាន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងសមាជិក សមាជិការក្រុមការងារជាច្រើនរូបទៀត បានរៀបចំពិធីពិសារអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ដើម្បីសំដែងការអគុណចំពោះប្រជាពលរដ្ឋដែលបានគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសំដែងការអបអរសាទ័រជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ របស់ប្រជាពលរដ្ឋឃុំសាលាក្រៅ បង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋត្រូវការសុខសន្តិភាព ស្ថិរភាពសង្គម និងការរីកចំរើនផ្នែកសេដ្ឋកិច្ច ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី និង ដោយមើលឃើញយ៉ាងច្បាស់ពីការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែនដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ និងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនទាំងសេដ្ឋកិច្ច វប្បធម៌ នយោបាយ ការទូត និងលិទ្ធិប្រជាធិបតេយ្យ ស្នើមុខ ស្នើមាត់លើឆាកអន្តរជាតិ ពិសេសនៅក្នុងសហគមន៍អាស៊ាន។ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋឃុំសាលាក្រៅ ក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ មានការស្រលាញ់ គាំទ្រលោកជំទាវ បាន ស្រីមុំ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន សំរាប់អាណត្តាទី៦បន្តទៀត៕
ដោយ៖ វួច ពឿន