ឯកឧត្តម កើត សុធា សំណេះសំណាលជាមួយប្រធាន អនុប្រធាន និងសមាជិកបក្សក្នុងស្រុកសាលាក្រៅ


(02-08-2015) ប៉ៃលិន៖ ​ថ្ងៃទី ០២​ ខែសីហា ​ឆ្នាំ២០១៥​ ឯកឧត្តម​ កើត ​សុធា ​សមាជិក​គណកម្មាធិការ​កណ្តាល​ និង​ជាប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន អនុ​ប្រធាន​សាខា​បក្ស​ស្រុក ​បក្ស​ឃុំ ​និង​បក្ស​ភូមិ​ ក្នុង​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន។​ ពិធី​សំណេះ​សំណាល​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន។

​ឯកឧត្តម​កើត​ សុធា​ បាន​មាន​ប្រសាសន៍​ថា ​ប្រធាន​ក្រុម​បក្ស​ភូមិ​ បក្ស​ឃុំ​ត្រូវ​តែ​ក្តាប់​អោយ​បាន​ច្បាស់​លាស់​ពីចំនួន​សមាជិក​ សមាជិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង​ ពិសេស​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង​ ដោយ​អប់រំ​ណែនាំ​ បណ្តុះ​ស្មារតី​ពួក​គេ​អោយ​បាន​ល្អ​ព្រោះ​ពួក​គេ​ជា​ទំពាំង​ស្នង​ឬស្សី​ ជា​អ្នក​បន្ត​វេណ​ពី​យើង​ទាំង​អស់​គ្នា​។ ​ម្យ៉ាង​ទៀត​ត្រូវ​ជំរុញ​អោយ​សមាជិក​ សមាជិការ​បក្ស​ទាំង​អស់​ ក៏​ដូច​ជា​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង​អោយ​ធ្វើ​សៀវ​ភៅ​គ្រួសារ​ ធ្វើ​សំបុត្រ​កំណើត​ និង​អត្តសញ្ញា​ណប័ណ្ណ​គំរូថ្មី​អោយ​បាន​គ្រប់​ៗគ្នា​។ ឯកឧត្តម​បាន​បន្តថា​ ប្រធាន​ក្រុម​បក្ស​ភូមិ​ បក្ស​ឃុំ ​ត្រូវ​ខិត​ខំ​ផ្សព្វ​ផ្សាយ​ ពន្យល់ ​ពី​សមិទ្ធិ​ផល​នានា ​ដែល​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដឹក​នាំ​ កសាង​ របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​យើង​និង​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​ប្រជា​ជន​អោយ​ប្រជា​ជន ​មហា​ជន​បាន​ជ្រាប​ ដើម្បី​ទាក់​ទាញ​សណ្តាន​ចិត្ត​ ការ​គាំទ្រ​ពីពួក​គាត់​មក​លើ​គណបក្ស​ប្រជា​ជន​កម្ពុជា​យើង។ ឯកឧត្តម​ កើត​ សុធា​ ក៏​បាន​នែនាំ​អោយ​ប្រធាន​ក្រុម​បក្ស​ភូមិ​ បក្ស​ឃុំ ​ត្រូវ​ផ្សព្វ​ផ្សាយ​អប់រំ​អោយ​ប្រជា​ពលរដ្ឋ​ត្រូវ​ចេះ​ស្រឡាញ់​ និង​ការពារ​បរិស្ថាន​ជុំវិញ​ខ្លួន​អោយ​បាន​ល្អ ​សូម​ថា​កុំ​ចោល​សំរាម​ពាស​វាលពាស​កាល​ ពិសេស​កុំ​ចោល​សំរាម​នៅ​តាម​លូប​ហ្ហូរ​ទឹក​តាម​ថ្នល់​ជា​ដើម​ ដែល​នាំ​អោយ​មាន​ការ​កក​ស្ទះ​លូ ​មាន​ខ្លឹន​ស្អុយ ​បង្ករ​ការ​លំបាក​ដល់​ការ​រស់​នៅ​ ។ ម្យ៉ាង​ទៀត​ យើង​ត្រូវ​តែ​រួម​គ្នា​អនុវត្ត​គោល​នយោបាយភូមិ​ ឃុំ​ មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋាភិ​បាល​អោយ​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ដោយ​កុំ​នាំ​គ្នា​លេង​ល្បែង​ស៊ី​សង​ កុំ​បង្ករ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ កុំ​ប្រើ​ប្រាស់​ និង​ជួញ​ដូ​គ្រឿង​ញៀន​ រួម​គ្នា​ទប់​ស្កាត់​អំពើ​ចោ​លួច​ ចោរ​ ប្លន់​ជា​ដើម។ ឯកឧត្តម​កើត​ សុធា​ ក៏​បាន​សំណូពរ​ដល់​សមាជិក ​សមាជិការ​បក្ស​ទាំង​អស់​ត្រូវ​ចង​ក្រង​កម្លាំង​គ្នា ​មាន​ស្មារតី​សាមគ្គី​ភាព​ គ្រប់​កាលៈ​ទេសៈ ​ចេះ ​យោគយល់​គ្នា ​ដែល​ជា​កត្តា​ចំ​បង​នាំ​មក​នូវ​ជ័យ​ជំនះ​គ្រប់​បែប​យ៉ាង៕

03-08-2015-001 03-08-2015-002 03-08-2015-003 03-08-2015-004

[youtube id= “0rPLlBrF8JU”]