មានប្រសាសន៍ឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលរលឹកឡើងវិញ ស្តីពីការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ដល់រដ្ឋបាលរាជធានី/ខេត្ត ,ក្រុង/ស្រុក ,និងឃុំ/សង្កាត់ នៅសាលាខេត្តប៉ៃលិននាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ , ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់រដ្ឋបាលក្រុង/ ស្រុក , ឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងមណ្ឌលកុមាររបស់រដ្ឋ និងផ្តល់សេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ អោយបានល្អ ដែល ជាការចូលរួមចំណែកក្នុងការកសាងធនធានមនុស្សសំរាប់ការចូលរួម អភិវឌ្ឍន៍ប្រទេស ជាតិអោយមានការរីកចំរើននាថ្ងៃអនាគត់។ ឯកឧត្តមបានាមានប្រសាសន៍បន្តថា រដ្ឋបាលរាជធានី/ខេត្ត ទទួលមុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ ទទួលមុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមារ របស់អង្គការ មិនមែនរដ្ឋាភិបាល និងរដ្ឋបាលឃុំ/សង្កាត់ ទទួលមុខងារគ្រប់គ្រងសេវាថែរទាំកុមាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍។
សូមបញ្ជាក់ថា៖បច្ចប្បន្ននេះនៅខេត្តប៉ៃលិនមានមណ្ឌលកុមារចំនួន ៥មណ្ឌល គឺៈទី១/មណ្ឌលអាស្ពេការ ទី២/មណ្ឌលផ្ទះក្នុងក្តីសង្ឃឹមថ្មី ទី៣/មណ្ឌលដំណឹងល្អទាំងបួន ទី៤/មណ្ឌលសង្រ្គោះជនអស់សង្ឃឹម និងទី៥/មណ្ឌល Home for the Family៕ ពិនិត្យ កែសម្រួលៈ វួច ពឿន