(31-07-2015) ប៉ៃលិន៖ ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៥ ក្រុមការងារកគណបក្សចុះជួយសង្កាត់បរយ៉ាខា ដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល និង ស៊ុន យី បាននាំយកសំភារៈនិងថវិការទៅចូលរួមបុណ្យសព លោក នូវ វីន ជាអនុភូមិបរយ៉ាខា ដែលបានទទួលមរណៈកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៥នេះ ដោយជម្ងឺ ស្ថិតនៅគេដ្ឋានភូមិបរយ៉ាខា សង្កាត់ បរយ៉ាខា ។
ឯកឧត្តម ផាន់ ចាន់ធុល និង ស៊ុន យី ក្រុមការងារគណបក្សចុះជួយសង្កាត់បរយ៉ាខា បានប្រសាសន៍ពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និង ថ្នាក់ដឹកនាំគណបក្សខេត្តទាំងអស់ជូនចំពោះក្រុមគ្រូសាសព ដោយសម្ដែងការ សោកស្ដាយ ក្រៃលែងចំពោះការបាត់បង់ លោកនូវ វិន ជាមេភូមិដ៏ល្អ មានចរិតស្លូតបូត គោរពស្រឡាញ់បំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ស្មោះនិងបក្សហើយសូមឲ្យវិញាណ្ណខ័ណ្ឌលោក បានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
សំភារៈនិងថវិកា ដែលបានឧបត្ថម្ភជូនក្រុមគ្រួសារសព សម្រាប់ធ្វើបុណ្យសព ក្នុងឱកាសនោះមាន អង្ករ ៥០គីឡូក្រាមថវិកា ៥៣ ម៉ឺន រៀល និងទឹកសុទ្ធ ១០ យួ។
[youtube id= “F4ZL_IY9PNk”]